Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

រឿងរ៉ាផិតក្បត់ផ្អើលហ្វេសប៊ុកត្រូវខាងប្ដីទទួលស្គាល់ថាមានទំនាក់ទំនងស្រីស្នេហ៍ខាងក្រៅយូរឆ្នាំមកហើយ

ប៉ោយប៉ែត÷នៅអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១០និង១៤នាទី កម្លាំងជំនាញបានទទួលបណ្តឹងពីឈ្មោះ អ៊ុយ ច័ន្ទនិមល ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន ខណ្ឌ មានជ័យ រាជធានីភ្នំពេញ លេខទូរស័ព្ទ០១៧ ៩៧៧ ៧៨៣ បានដាក់ពាក្យបណ្តឹងនិងរាយការណ៍ថា នៅថ្ងៃ ទី០៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០២ និង៥១នាទី នៅសណ្ឋាគារអូរមាស បន្ទប់លេខ៧០៨ ជាន់ទី៧ ស្ថិត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខ្លួនបានតាមទាន់ ប្តីខ្លួន ឈ្មោះ ហុក វិចិត្រ អាយុ៣៩ ឆ្នាំ ជនជាតិខ្មែរ បានលួច(ផិត) លួចមានស្រី ក្បត់ប្រពន្ធកូន។

នៅក្នុងពាក្យបណ្ដឹងបានបន្តថា ដោយខ្លួន និងឈ្មោះ ហុក វិចិត្រ បានចុះសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ តាំងពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០០៩ កន្លែងចុះបញ្ជីអាពាហ៍ពិពាហ៍នៅសាលាសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។

ស្ត្រីជាប្រពន្ធបានរៀបរាប់ថា នៅឆ្នាំ២០២២ ដើមខែមករា ឈ្មោះហុក វិចិត្រ បានចុះចេញពីផ្ទះបង្កជម្លោះ ដោយគ្មានមូលហេតុ ហើយបានរៀបគំរោងដណ្តើមទ្រព្យសម្បត្តិ និងបំផ្លាញលុយកាក់ក្នុងផ្ទះ ហើយក៏ទៅរស់នៅជាមួយស្រីកំណាន់ឈ្មោះ យក់ ដាណែត ដោយលួចលាក់ និងរស់នៅចល័តទីតាំងពីកន្លែងមួយ ទៅកន្លែងមួយ។ ខ្លួនសង្ស័យ ថាឈ្មោះអ្នកទាំងពីរនាក់ មានកូនជាមួយគ្នាទៀតផង។

នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០២ និង៥១ នាទី កម្លាំងមានសមត្ថកិច្ចបានចុះទៅដល់ចំណុចសណ្ឋាគារអូរមាស បន្ទប់លេខ៧០៨ ជាន់ទី០៧ ស្ថិតនៅ ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានគោះទ្វារ ហើយបានប្រទះឃើញមនុស្សប្រុស,ស្រី ចំនួន២នាក់ កំពុងនៅជាមួយគ្នា មានឈ្មោះហុក វិចិត្រ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរពាណិជ្ជករ ស្នាក់នៅផ្លូវលេខ១ ផ្ទះលេខ២៩ បូរីពិភពថ្មី កាកកាបាទក្រហម ខណ្ឌ ទួលគោក រាជធានីភ្នំពេញនិងឈ្មោះ យក់ ដាណែត ភេទស្រី អាយុ៣២ឆ្នាំ មុខរបរវេជ្ជបណ្ឌិត ស្នាក់នៅផ្ទះលេខAB20 ភូមិទួលថ្ងាន់ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បន្ទាប់ពីសាកសួរ អ្នកទាំង២នាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពផិត ដោយមានទំនាក់ ទំនងជាសង្សារនិងគ្នាជាច្រើនឆ្នាំមកហើយ។ បច្ចុប្បន្នកម្លាំងជំនាញស្នើសុំឃាត់ខ្លួនជន សង្ស័យឈ្មោះហុក វិចិត្រ ភេទប្រុស អាយុ៣៩ឆ្នាំ ដើម្បីកសាងសំណុំរឿងបញ្ជួនតាមនីតិវិធី៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299