Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

នគរបាលខេត្តតាកែវបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន៣ករណីធ្លាប់ខ្លួនមនុស្ស៥នាក់បញ្ជូនទៅសាលាដំបូង

(ខេត្តតាកែវ)÷នៅថ្ងៃសុក្រ៦កើត ខែមិគសិរ ឆ្នាំរោងឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៣ និង២៥នាទី ដោយមានបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវនិងដឹកនាំបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ឯក ចុល ចេក ស្នងការ រងផែនការងារប្រឆាំងគ្រឿងញៀន, លោកវរសេនីយ៍ទោ សុខ សង្ហា នាយការិយាល័យប្រឆាំងគ្រឿងញៀន និងមានការ សម្របសម្រួលពី លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវកម្លាំងជំនាញ ការិយាល័ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារ ធាតុញៀនចំនួន០១ករណី០៣ទីតាំង។

-ទីតាំងទី១ នៅចំណុចក្នុងភូមិត្រពាំងពន្លុះ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ប្រុស។ ទី១.ឈ្មោះ រ៉ុង សួសសុគុណឌី ភេទប្រុសអាយុ៤៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិត្រពាំងពន្លុះ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ(ជួញដូរ-ប្រើប្រាស់)និងទី២.ឈ្មោះ នន រ័ត្ន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិរវៀង ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ(ប្រើប្រាស់)។

-ទីតាំងទី០២ នៅចំណុចក្នុងភូមិព្រេច សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះស៊ុន ឆៃ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ភូមិព្រៃទប់ ឃុំស្រង៉ែ ស្រុក.ទ្រាំង.ខេត្តតាកែវ(ប្រើប្រាស់)។

-ទីតាំងទី០៣ នៅចំណុចក្នុងភូមិព្រៃទប់ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់មាន÷ទី១.ឈ្មោះ គឹម ហាប់ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ វិស្វករសំណង់ ភូមិស្វាយអំពារ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ(ប្រើប្រាស់) និងទី២.ឈ្មោះ ចាន់ សៅ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ វិស្វករសំណង់ ភូមិព្រៃឡប់ ឃុំស្រង៉ែ ស្រុក ទ្រាំង ខេត្តតាកែវ(ប្រើប្រាស់)។

(វត្ថុតាងរួមមាន)
១-គ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន២៦កញ្ចប់តូចដែលមានទម្ងន់៣៧,៥៨ក្រាម(សាមសិបប្រាំពីរ ក្បៀសហាសិបប្រាំបី ក្រាម) ថ្លឹងថ្នាំសុទ្ធរបស់ ឈ្មោះរ៉ុង សួសសុគុណឌី។២-ទូរស័ព្ទចំនួន០៤គ្រឿងម៉ាកOPPO -ជញ្ជីងថ្នាំញៀនចំនួន០១គ្រឿង-គ្រាប់សំណរចំនួន០១ថង់។

៣-ម៉ូតូ២គ្រឿងម៉ាកវ៉េវពាក់ស្លាកលេខតាកែវ 1HX- 5907 និងម៉ាកនិចស្លាកលេខភ្នំពេញ1GU-9214 រួចបញ្ចូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299