Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

ព័ត៌មានជាតិ

រដូវធ្វើត្រីប្រហុកចាប់ផ្តើមហើយ រដ្ឋបាល​ជលផល​អំពាវនាវ​ដល់​ប្រជាពលរដ្ឋសូម​រួសរាន់

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា​​ ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេតត្រីចាប់ផ្តើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានាចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើនជាពិសេសគន្លងដោយត្រីតាមដងទន្លេសាបចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។

រដ្ឋបាលជលផល ​បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់ទៅទិញត្រីនៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនិង រាជធានីភ្នំពេញ។

ជាមួយគ្នានោះ​​ រដ្ឋបាលជលផលក៏បានស្នើដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធមេត្តាជួយសម្រួលជូនដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរស្នាក់នៅ និងដឹកជញ្ជូនផលផលិតផលត្រីដោយរលូនតាមការគួរផងដែរ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299