Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

ប្រទះឃើញទីតាំងធ្វើរ៉ែមាស១កន្លែង នៅឃុំស្រែហ៊ុយ ស្រុកកោះញែក កម្លាំងជំនាញអប់រំណែនាំប្រជាពលរដ្ឋឲ្យបញ្ឈប់សកម្មភាព

ខេត្តមណ្ឌលគិរី÷នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ក្រុម ការងារការិយាល័យដែនជម្រកសត្វព្រៃស្រែពក ដឹកនាំដោយលោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរទទួលបន្ទុករួម សហការជាមួយគណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយ សី ទូច អភិបាលស្រុកកោះញែកចុះពិនិត្យទីតាំង រុករករ៉ែមាស អនាធិបតេយ្យដោយគ្មានការអនុញ្ញាតស្ថិត ក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្ត មណ្ឌលគិរី បានដកហូតម៉ាសុីនបូមទឹក ១គ្រឿង និងចាប់ឃាត់ម៉ូតូ២គ្រឿងផ្ទុកឈើអា សុក្រម ៦ សន្លឹកនិងធ្នង់៣ដុំនៅចំណុចអូរអង្លាវស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

លោកឌិន ប៊ុនធឿន បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះកម្លាំងសហការ បានជួបប្រជាពលរដ្ឋដែលកំពុងធ្វើ សកម្មភាពរុករករ៉ែមាស លក្ខណៈគ្រួសារហើយក៏បានអប់រំណែនាំពួកគាត់ឲ្យបញ្ឈប់សកម្មភាពនិងវិលត្រឡប់ទៅគេហដ្ឋានវិញ។ លោកបញ្ជាក់ថា សកម្មភាពនេះមាន លក្ខណៈទ្រង់ទ្រាយតូចតាចប៉ុណ្ណោះ មិនមានអ្វីគួរឲ្យចាប់អារម្មណ៍នោះទេ។ លើសពីនេះទៀតប្រជាពលរដ្ឋដែលបានប្រព្រឹត្តក៏ទទួលស្គាល់អំពីបញ្ហាកំហុសឆ្គងរបស់ខ្លួននិងសារភាពថា លែងប្រព្រឹត្តតទៅទៀត។

លោកអនុប្រធានមន្ទីរបានបន្ថែមថា កម្លាំងឧទ្យានុរក្សនិយាយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីតែងតែចុះល្បាតជាប្រចាំដើម្បីបង្ក្រាបនិងទប់ស្កាត់បទល្មើស។ តែយ៉ាង ណាក៏ដោយយើងមិនអាចដើរទាន់គ្រប់ពេលវេលា ដើម្បីទប់ស្កាត់បទល្មើសនោះទេពីព្រោះជាន់ខិលខូចតែងតែឆ្លៀតឱកាសនៅពេលសមត្ថកិច្ច(ឧទ្យានុរក្ស) ឆកល្វែងតែមួយភ្លែត ។ ដូច្នេះអ្វីដែលសំខាន់ មានតែការអប់រំណែនាំពន្យល់ប្រជាពលរដ្ឋអំពីការដែលត្រូវចូលរួមចំណែកការពារអភិរក្សធនធានធម្មជាតិ គឺជាភារកិច្ចរបស់ប្រជាពលរដ្ឋគ្រប់ៗគ្នា៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299