លោកប្រធានាធិបតីកូរ៉េខាងត្បូង យ៉ុន ស៊ុក យ៉ូល បានប្រកាសច្បាប់អាជ្ញាសឹកទាំងយប់ នៅយប់ថ្ងៃអង្គារតាមប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ ដោយថា លោកគ្មានជម្រើសអ្វីក្រៅពីនេះទេ ក្នុងគោលដៅដើម្បីរក្សាសេរីភាព និងសណ្តាប់ធ្នាប់ទៅតាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស។ លោកប្រធានាធិបតីរូបនេះបានគូសបញ្ជាក់បន្ថែមទៀតថា ក្រុមគណបក្សប្រឆំាងបានចាប់យកដំណើរការតាមនីតិវិធីសភាធ្វើជាចំណាប់ខ្មាំងក្នុងការនាំប្រទេសជាតិឈានទៅរកវិបត្តិ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតីបានគូសបញ្ជាក់ដោយបានចោទប្រកាន់គណបក្សប្រឆាំងគឺគណបក្សប្រជាធិបតេយ្យពីបទធ្វើវិទ្ធង្សនាចំពោះរដ្ឋ ខណៈដែលដំណើរការរបស់រដ្ឋាភិបាលបានជាប់គាំងដោយសារតែសម្លេងបក្សប្រឆាំងនៅក្នុងសភានោះឯង។
ប្រធានាធិបតីដដែលរូបនេះ បានឱ្យដឹងបន្តទៀតថា ការប្រកាសច្បាប់អាជ្ញាសឹកនេះ គឺដើម្បីការពារ និងទប់ស្កាត់ពីការគំរាមកំហែងរបស់កម្លំាងប្រឆាំងនឹងរដ្ឋ ដែលមានទំនោគាំទ្រប្រទេសកូរ៉េខាងជើង។
ទោះបីជាបែបណាក្តី ប្រធានាធិបតីកូរ៉េខាងត្បូងមិនបានបញ្ជាក់ច្បាស់លាស់ថា តើមានវិធានការណ៍ណានោះទេ នៅក្នុងច្បាប់អាជ្ញាសឹកនេះ ខណៈបរិវេណសភាជាតិត្រូវបានបិទដោយកងកម្លាំងយោធា និងកងនគរបាលជាតិកូរ៉េខាងត្បូង។
នេះជាករណីលើកដំបូងហើយ ចាប់តាំងពីឆ្នាំ១៩៨០នោះមក បង្កឱ្យមានភាពភ្ញាក់ផ្អើលនិងស្រឡំាងកំាងពីប្រជាពលរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដទៃទៀតផងដែរ៕
