Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

ព័ត៌មានជាតិ

តុលាការកាត់ទោស​ស្រ្តីជនជាតិហ្វីលីពីន១៣នាក់ ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល២ឆ្នាំ ករណីពពោះជំនួស

សាលាដំបូងខេត្តកណ្តាល​កាលពីថ្ងៃចន្ទ (២ ធ្នូ) បានសម្រេចដាក់ទោសស្ត្រីជនជាតិហ្វីលីពីនចំនួន១៣នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ប៉ុន្តែអនុវត្ត​ទោស​២ឆ្នាំ ក្រោយរកឃើញពាក់ព័ន្ធនឹងករណីពពោះជំនួស ដើម្បីយកកូនទៅលក់នៅក្រៅប្រទេស។ ក្នុងករណីនេះ ក៏មានស្ត្រីជនជាតិខ្មែរម្នាក់ដែលជាអ្នកធ្វើម្ហូប និង​ថែរក្សា​ស្រ្តីហ្វីលីពីនទាំង១៣នាក់នោះ ត្រូវ​បាន​តុលាការ​ចោទពីបទរួមគំនិត ហើយ​ត្រូវ​បានផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល​៦ខែ ប៉ុន្តែអនុវត្ត​ទោស​រយៈពេល​២ខែ១ថ្ងៃ។

កាល​ពី​ថ្ងៃ​ទី២៣ ខែ​កញ្ញា ប៉ូលិស​កម្ពុជា​បាន​រក​ឃើញ​ស្ត្រី​ជន​ជាតិ​ហ្វីលី​ពីន​ចំនួន​ ២០ ​នាក់ ដែល​សង្ស័យ​ថាពាក់ព័ន្ធ​នឹង​ការ​ពពោះ​ជំនួស​ខុស​ច្បាប់​នៅ​កម្ពុជា ក្នុង​ពេល​កម្លាំង​សមត្ថកិច្ច​ឆ្មក់​ចូល​ផ្ទះ​វីឡា​មួយ​កន្លែងនៅក្នុង​ខេត្ត​កណ្តាល។ ក្នុង​ចំណោម​ស្រ្តី​ ២០​ នាក់​នោះ ស្រ្តី​ហ្វីលីពីន​ ៧​ នាក់​ ដែល​មិន​ទាន់​មាន​ផ្ទៃ​ពោះ​ ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ហ្វីលីពីន​វិញ។

បើតាម​សាលា​ដំបូងខេត្តកណ្តាល យោងតាមមាត្រា៩៨៧ នៃក្រមរដ្ឋប្បវេណីបានកំណត់ថា ស្ត្រីដែលបានសម្រាលកូន គឺជាម្តាយរបស់កូន ប៉ុន្តែក្នុងករណីសំណុំរឿងនេះ ជាការសម្រេចដែលមានភស្តុតាងច្បាស់លាស់ និងរឹងមាំដែលបង្ហាញថា ស្ត្រីជនជាតិហ្វីលីពីនទាំងនេះ មានចេតនាពពោះជំនួស ដើម្បីបង្កើតកូនក្នុងគោលបំណងលក់-ដូរ ទៅឱ្យអ្នកទីបី ជាថ្នូរនឹងប្រាក់។ អំពើនេះត្រូវបានកំណត់ថាជាបទល្មើសលក់-ដូរមនុស្ស ដែលបានន័យថា ស្ត្រីដែលពពោះជំនួស ក្នុងគោលបំណងបង្កើតកូន ដើម្បីលក់-ដូរ ទទួលប្រាក់កម្រៃ ត្រូវចាត់ទុកជាជនល្មើស តាមច្បាប់នៃប្រទេសកម្ពុជា។ ការធ្វើអាជីវកម្មផ្លូវភេទ គឺជាបទល្មើសមួយដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិជាមនុស្សរបស់ទារក និងកុមារ ដែលត្រូវគាំពារ និងការពារដោយច្បាប់ជាតិ និងច្បាប់អន្តរជាតិ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299