Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

អាវុធហត្ថរាជធានីភ្នំពេញ បើកយុទ្ធនាការចុះបង្ក្រាបក្មេងទំនើងទ្រង់ទ្រាយធំជាលើកទី២!

បន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញ បានបើកយុទ្ធនាការក្តៅ បង្ក្រាបក្រុមក្មេងទំនើង កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៤ ជាបន្តបន្ទាប់មក មានក្មេងទំនើងជាច្រើនរយនាក់ត្រូវបានបង្ក្រាប ក្រោមវិធានការអប់រំ ដាក់វិន័យរដ្ឋបាល និងបញ្ជូនទៅតុលាការ រហូតទទួលបានការគាំទ្រនិងសាទរ ពីមហាជនប្រជាពលរដ្ឋ។ ក្រោយការស្ងប់ស្ងាត់មួយរយៈ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ប្រមាណ ២០០នាក់ បានបើកយុទ្ធនាការចុះបង្ក្រាបក្មេងទំនើងទ្រង់ទ្រាយធំជាលើកទី២ទៀតហើយ បន្ទាប់ពីបានឃាត់ខ្លួនក្មេងទំនើងវាយគ្នាទៅវិញទៅមក ចំនួន ០៥នាក់ និងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ដើម្បីផ្តន្ទាទោសដាក់ពន្ធនាគារ និងឃាត់ក្មេងទំនើងបង្ហោះម៉ូតូ ០៥នាក់ផ្សេងទៀត នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឈានចូលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ យកមកធ្វើការអប់រំ ដាក់វិន័យរដ្ឋបាល ព្រមទាំងដកហូតម៉ូតូ ០៣គ្រឿង រក្សាទុ០៣ខែ តែក្នុងនេះមានម៉ូតូ០១គ្រឿង នឹងត្រូវរក្សាទុករហូតដល់០៦ខែ ព្រោះធ្លាប់ត្រូវបានអាវុធហត្ថភ្នំពេញ ឃាត់រក្សាទុក០៣ខែម្តងរួចមកហើយ ក្រៅពីនេះអាវុធហត្ថរាជធានីភ្នំពេញ ក៏បានធ្វើការអប់រំនៅនឹងកន្លែង ចំពោះក្មេងៗប្រមាណ៧០នាក់តាមគោលដៅផ្សេងៗ ដែលបានប្រមូលផ្តុំគ្នាកណ្តាលអាធ្រាតមិនចូលផ្ទះ ផឹកស្រា ជក់វែប នៅទីសាធារណៈយ៉ាងអនាធិបតេយ្យ។

សូមរម្លឹកផងដែរថា កន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ពាក់ព័ន្ធនឹងក្មេងទំនើង ដោយត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយឡែកចំពោះក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299