Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

ព័ត៌មានជាតិ

ត្រីចម្លែក Doomsday នៅក្រោមបាតសមុទ្រដ៏ជ្រៅ បង្ហាញខ្លួននៅរដ្ឋកាលីហ្វ័រញ៉ា

ត្រី Doomsday ឬ Oarfish ឬអាចហៅម្យ៉ាងទៀតថា ត្រីនាគ ដែលរស់​នៅ​ក្រោម​បាតសមុទ្រដ៏ជ្រៅ ត្រូវបានគេរកឃើញទៅទើរលើឆ្នេរសមុទ្រនៃទីក្រុង Encinitas រដ្ឋកាលីហ្វ័រញ៉ា។

ត្រី Oarfish នេះ មានប្រវែងជាង ២.៧ម៉ែត្រ ត្រូវបានប្រទះឃើញងាប់នៅឯច្រាំងសមុទ្រ Grandview Beach កាលពីថ្ងៃទី៦ ខែវិច្ឆិកាមកម្ល៉េះ។ បន្ទាប់មកសាកសពត្រីនេះ សមត្ថកិច្ចរដ្ឋបាលជលផលសមុទ្របានយកទៅរក្សាទុកនៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រជលផលភាគនិរតី។

ការធ្វើតេស្តលើសំណាកត្រីចម្លែកប្រភេទនេះ បានផ្តល់ឱ្យអ្នកវិទ្យាសាស្ត្រនូវឱកាសសិក្សាស្វែងយល់បន្ថែម អំពីពពួកសត្វអាថ៌កំបាំង និងវិធីរស់រានមានជីវិតរបស់ពួកវា នៅក្រោមបាតសមុទ្រដ៏ជ្រៅ។

អ្នកជីវវិទូសមុទ្របាននិយាយថា ត្រី Doomsday បានបង្ហាញពីឱកាសដ៏កម្រមួយ ដើម្បីទទួលបានគំរូថ្មីៗសម្រាប់ការវិភាគហ្សែន ដែលអនុញ្ញាតឱ្យយើងអាចសិក្សា ថាតើហេតុអ្វីត្រីចម្លែកនេះអាចរស់នៅក្នុងបរិស្ថានទឹកជ្រៅបាន។

ត្រី Oarfish នេះ កម្រនឹងបង្ហាញខ្លួនខ្លាំងណាស់ ប៉ុន្តែវាស្រាប់តែបង្ហាញខ្លួននៅក្នុងរដ្ឋកាលីហ្វ័រញ៉ាជាលើកទី៣ ក្នុងរយៈពេល ៣ខែចុងក្រោយនេះ ហើយក៏ជាលើកទី២២ផងដែរ ក្នុងពេលមួយសតវត្សកន្លងមក។

ក្រៅពីការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត ការបង្ហាញខ្លួនរបស់ត្រី Doomsday ក៏នាំឱ្យមនុស្សម្នាជាច្រើនមានការព្រួយបារម្ភ និងមានជំនឿតៗគ្នាថា វាគឺជាសត្វដែលនាំមកនូវដំណឹងអាក្រក់ និងគ្រោះមហន្តរាយដ៏ធំនាពេលខាងមុខ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299