Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ស្ត្រីម្នាក់ដេកស្លាប់ក្បែរដេីមសង្កែ សង្ស័យជាករណីឃាតកម្ម

ខេត្តតាកែវ ៖ ( បឋម) ស្ត្រីម្នាក់ត្រូវបានសាច់ញាតិប្រទះឃេីញដេកស្លាប់ក្រោមដេីមសង្កែ ក្បែរភូមិ បង្ករការភ្ញាក់ផ្អេីលទាំងព្រឹក នៅភូមិព្រះព្រៅខាងកេីត ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។

ករណីនេះ បេីតាមការរៀបរាប់ពីសាច់ញាតិឱ្យដឹងថា មុនកេីតហេតុល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះវេលាម៉ោងប្រហែល១៨ ស្ត្រីរងគ្រោះ ឈ្មោះ ណាំ ចន្ធូ បានជិះម៉ូតូចេញពីផ្ទះទៅពេទ្យចាក់ថ្នាំ ហេីយក៏មិនឃេីញត្រឡប់មកផ្ទះវិញ ទេីបនាំគ្នីគ្នាតាមរកក៏ឃេីញតែម៉ូតូ មិនឃេីញមនុស្ស រហូតព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ទេីបប្រទះឃេីញសពដេកស្លាប់ក្រោមដេីមសង្កែចំណុចភូមិ ឃុំខាងលេី បង្កការភ្ញាក់ផ្អេីលពលរដ្ឋ នឹងរាយការណ៍ជូនសមត្ថកិច្ចចុះមកពិនិត្យ។ ដោយឡែកសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកបាទីមិនទាន់បានបញ្ជាក់ថាជាករណីអ្វីនោះទេ គិតមកដល់ម៉ោង១០និង០០នាទីព្រឹកថ្ងៃទី១៩នេះ ព្រោះកម្លាំងជំនាញកំពុងធ្វេីកោសល្យវិច័យលេីសព៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299