នៅថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២៤លោកអ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាមបានចេញសារលិខិតជូនពរសម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ គម្រប់ ៧២ ឈានចូល ៧៣ឆ្នាំ
សម្តេចមហារដ្ឋសភាធិការធិបតីជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!
ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំង ខេត្តកំពង់ចាម និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ ខ្ញុំបាទសូមសម្តែងនូវសេចក្តីអំណរសាទរ និងគោរពជូនពរ មហាប្រសើរជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ ឈានចូល ៧៣ឆ្នាំ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងឱកាសដ៏បវរសួស្តី សិរីមង្គល និងវិបុលសុខមហា ប្រសើរនាពេលនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភាដែល បានប្រឹងប្រែងយកអស់កម្លាំងកាយ ប្រាជ្ញាស្មារតី បន្តដឹកនាំស្ថាប័ននីតិបញ្ញាត្តិឱ្យមានការរីកចម្រើន និង ចូលរួមចំណែកពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ពិសេសបន្តចូលរួមក្នុងកិច្ច អភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនរុងរឿង ជាឧត្តមប្រយោជន៍ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
ជាមួយនឹងក្តីអំណរសាទរ និងកត្តញ្ញូយ៉ាងជ្រាលជ្រៅបំផុតក្នុងឱកាសពិធីចម្រើនជន្មារបស់ សម្តេច ប្រធានរដ្ឋសភា យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធក្នុងលោកទេវតា រក្សាទឹកដីកម្ពុជា សូមព្រះអង្គតាមជួយប្រោះព្រំប្រទានសព្ទសាធុការពរ ជូនចំពោះ សម្តេចប្រធាន ព្រម ទាំងក្រុមគ្រួសារ សូមបាបប្រកបដោយកាយពលមាំមួន សុខភាពល្អបរិបូណ៍ ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺន យូរ និងសូមសមប្រកបដោពុទ្ធពរទាំងឡាយបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចមហារដ្ឋសភាធិការធិបតី មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ៕
