Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

រដ្ឋបាលក្រុងអរិយក្សត្របញ្ជាក់អំពីប្រវត្តិដីរបស់លោកឈាន ម៉ាណ្ណារី និងក្រុមគ្រួសារនៅសង្កាត់សារិកាកែវ

បន្ទាប់ពីបណ្ដាញសារព័ត៌មានពេញចិត្តផ្សព្វផ្សាយអំពីករណីលំនៅឋានរបស់លោក ឈាន ម៉ាណ្ណារី អនុប្រធានភូមិបាលស្រុកល្វាឯមសង់សំណង់រឹងមាំរំលោភយកដីមាត់ព្រែកនិងដីចំណីស្ពានដូនកឹមនោះរួចមក លោក ឈាន ម៉ាណ្ណារី ឆ្លើយតបថា ដីនិងលំនៅឋាននោះត្រូវបានអតីតរដ្ឋអំណាចតាំងពីក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ ប្រគល់ឲ្យក្រុមគ្រួសារ២គ្រប់គ្រងនិងរស់នៅ។

ប្រភពខាងលើបាននិយាយថា ការកាន់កាប់គឺស្របច្បាប់តាំងពីឆ្នាំ 1980 រហូតដល់បច្ចុប្បន្ន។ យ៉ាងណាក៏ដោយប្រសិនបើមានតម្រូវការចាំបាច់យ៉ាងណានោះក្រុមគ្រួសារលោកមិនប្រឆាំងនោះឡើយ។ ហើយបើតាមមន្ត្រីជំនាញធនធានទឹកបញ្ជាក់ថាលំនៅដ្ឋាននេះមិនបង្កហានិភ័យដល់ប្រព័ន្ធទឹកនោះឡើយ។

ប្រភពខាងលើនិយាយថា ក្នុងអំឡុងឆ្នាំ1980-1981 រដ្ឋអំណាចបានចែកដីនេះមកឲ្យ២គ្រួសារ ក្នុង នោះមានគ្រួសារ លោក ឱ វ៉ាន និងលោកស្រី វ៉ាត វាន្នី (ម្តាយរបស់លោកស្រី វ៉ាន ណារ៉ា) ហើយគ្រួសារទាំងពីរបានសាងសង់លំនៅដ្ឋានជាផ្ទះឈើឈើ។ក្នុងកំឡុងឆ្នាំ1985 ដោយគ្រួសារទាំង ពីរជាបុគ្គលិករដ្ឋ ដូច្នេះរដ្ឋអំណាចបាន ចែកដី១កន្លែងទៀតជូនទៅលោក ឱ វាន ដើម្បីបំបែកគ្រួសារ។

ក្នុងអំឡុងឆ្នាំ1990 ដោយសារច្រាំងបាក់ខ្លាំងពេកទើបម្ចាស់លំនៅឋានបានកាប់ ដើមឬស្សី និងដើមឈើមកទប់ច្រាំងនោះ ដើម្បីកុំឱ្យបាក់ដល់លំនៅដ្ឋាន។ ក្នុង អំឡុងឆ្នាំ1995 ដោយសារឬស្សីនិងឈើពុកបាក់ ទើបគ្រួសារក្រុមគ្រួសារម្ចាស់ផ្ទះរៀបចំ ជួសជុលឡើងវិញដោយប្រើឥដ្ឋ១០។

លុះអំឡុងឆ្នាំ2007 ក្រុមគ្រួសារម្ចាស់លំនៅឋានបានរុះរើផ្ទះឈើ មកសាងសង់ផ្ទះថ្មវិញ ហើយកំឡុងឆ្នាំ 2017-2018 ច្រាំងបានបាក់ម្តងទៀតទើបម្ចាស់ផ្ទះបានសម្រេច ចិត្តជួសជុលម្តងទៀតដោយខ្នងចាក់គ្រឹះរឹងមាំមកដល់សព្វថ្ងៃ។

បើតាមមន្ត្រីជំនាញនៅទីនោះបញ្ជាក់ថា ការសាងសង់នេះមិនបណ្តាលឲ្យប៉ះពលដល់ផ្លូវទឹក នឹង ចរាចរផ្លូវគោកឡើយ។ អាជ្ញាធរមូលដ្ឋានស្រុកល្វាឯមបានបញ្ជាក់ថាម្ចាស់ផ្ទះមិនជំទាស់ចំពោះការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាននេះទេ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299