Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

អ្នកពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកា ជិត២ពាន់នាក់ ត្រូវ​ធ្វើតេស្ត​រកកូវីដ​១៩​លើកទី៣ នៅថ្ងៃនេះ

នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ មនុស្ស​ចំនួន ១៧៣០នាក់ ដែល​ពាក់ព័ន្ធជាមួយ​នឹង​ដំណើរទស្សនកិច្ច​របស់​រដ្ឋមន្រ្តីការបរទេស​ហុងគ្រី​នៅ​កម្ពុជា​កាលពីថ្ងៃទី៣ ខែវិច្ឆិកា​ ត្រូវ​តម្រូវ​ឲ្យ​ធ្វើតេស្តលើកទី៣ ដើម្បី​រកវីរុស​កូវីដ​១៩។

សូម​បញ្ជាក់ថា លោក Peter Szijjarto រដ្ឋមន្រ្តីការបរទេស និង​ពាណិជ្ជកម្ម​ហុងគ្រី ត្រូវបាន​រកឃើញ​មាន​វីរុស​កូ​វីដ​-១៩ នៅ​ប្រទេស​ថៃ ក្រោយ​ពីលោក​បាន​បញ្ជ​ប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា។

អ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍៣វិច្ឆិកា ត្រូវគេរកឃើញសរុបចំនួន ២៥៥៣នាក់ ដោយ​ក្នុងនោះ​មានមនុស្ស ១៧៣៤នាក់ បានធ្វើតេស្តលើកទី១ និង ៨១៩នាក់ បានធ្វើតេស្តលើកទី២។ ក្នុងចំណោមអ្នកធ្វើតេស្តទាំងអស់នេះ មានតែ ៤នាក់ប៉ុណ្ណោះ ដែលរកឃើញមានឆ្លងមេរោគកូវីដ១៩៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299