Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

តាមួកដឹកឈើរាល់ថ្ងៃចេញពីដែនសមត្ថកិច្ចរបស់លោកញឹម តុលា នៃដែនជម្រកសត្វព្រៃកែវសីមា

ខេត្តមណ្ឌលគិរី÷ រូបភាពវីដេអូឈ្មួញដឹកឈើ តាមម៉ូតូចេញពីតំបន់ស្រែឈូក ស្ថិតក្នុងតំបន់ស្នាក់ការរងស្រែផ្លែង នៃដែនជម្រក សត្វព្រៃកែវសីមា គ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរី ត្រូវបានបង្ហាញឲ្យឃើញថា ការដឹកជញ្ជូនឈើនៅតែកើតមានជាធម្មតា។ មិនត្រឹមតែ មិនមានការទប់ស្កាត់ទេ ប៉ុន្តែវាជាប្រភពហិរញ្ញវត្ថុ របស់ពួកមន្ត្រីមានសមត្ថកិច្ចគ្រប់ផ្នែក,គ្រប់វិស័យដែលប្រចាំការនៅតំបន់នោះ។ និយាយរួមទៅ គេថា ឈ្មួញនៅទីនោះបើមិនឲ្យរកស៊ីដឹកឈើ មិនដឹងរកស៊ីអ្វីទេ។ ដូច្នេះវាជាការជួយចិញ្ចឹមសមត្ថកិច្ចផងដែរ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា តាមួកបានរក ស៊ីដឹកជញ្ជូនឈើដូចកណ្ដៀរនេះ ជាង២០ឆ្នាំមកហើយ ហើយក៏មានការយោគយល់ ពីសំណាក់អាជ្ញាធរមាន សមត្ថកិច្ចជាពិសេសស្ថាប័នជំនាញ ខាងបរិស្ថានដែលប្រចាំការនៅទីនោះដែរ។ បច្ចុប្បន្ននេះការដឹកជញ្ជូនឈើចេញពីដែនសមត្ថកិច្ចបរិស្ថាន នៃស្នាក់ការរងស្រែផ្លែង ក្រោមការគ្រប់គ្រងរបស់ លោកញឹម តុលា កំពុងកើត មានជាធម្មតា ដែលមិនមែនមានតែ តាមួកម្នាក់នោះទេ ដែលរកស៊ីដឹកឈើ។ សកម្មភាពដឹកជញ្ជូនឈើតាមម៉ូតូក្នុងដែនសមត្ថកិច្ចរបស់លោកញឹម តុលា នៃស្នាក់ការរងស្រែផ្លែង បាននិងកំពុងកើតមានកើនឡើងជាបន្តបន្ទាប់ ពីព្រោះអ្នកធ្វើចំការចាប់ផ្ដើមហើយដៃបណ្ដើរៗហើយ។

ប្រភពពីអ្នករកស៊ីដឹកឈើតាមម៉ូតូ ក៏ដូចជាតាមួកបានប្រាប់ថា ពួកគេបានសម្របសម្រួលជាមួយសមត្ថកិច្ចជំនាញបរិស្ថានស្រែផ្លែង លោកញឹម តុលា រួចហើយ។ មានន័យថា អ្នកចូលព្រៃកាប់ឈើត្រូវសម្របសម្រួលជាមួយ លោកញឹម តុលា ១តង់ និងអ្នកដឹកជញ្ជូន ក៏ត្រូវសម្របសម្រួល១តង់ទៀត។ ប្រភពអ្នកដឹកឈើតាមម៉ូតូបន្ថែមថា”បង តុលាគាត់ស្រួលទេ,គាត់នៅស្រែផ្លែងយូរមកហើយ នរណាក៏ស្គាល់គាត់ដែរ,គាត់ត្រូវការបាយ- ទឹក និងឲ្យមេៗនាយកគាត់ដែរ”។ ប្រភពនេះនិយាយថា “ម៉ូតូ១គ្រឿងជូនបងតុលា៤-៥ម៉ឺនគ្រាន់គាត់បានចាក់ប្រេងទិញបាយស៊ី”។ ក្រុមដែលរកស៊ីទាំងនេះ និយាយថា គេកំពុងរៀបចំដំណើរការតាមឡាន នៅពេលបន្តិច ទៀតនេះ ពីព្រោះផ្លូវរាងស្រួលគ្រាន់បើហើយ។ ឯអ្នកដឹក ឈើតាមម៉ូតូប៉ុន្មានថ្ងៃនេះក៏មានចំនួនកើនឡើងដែរ។

មន្ត្រីកងរាជអាវុធហត្ថដែលធ្លាប់ប្រចាំការនៅកែវសីមានិយាយថា លោកញឹម តុលា ជាអ្នកជិតស្និទ្ធនឹងលោកស៊ិន សត្ថា នាយកដែនជម្រកសត្វព្រៃកែវសីមា។ ហេតុ ដូច្នេះហើយបានជាលោកតុលា អាចឈរជើងនៅស្នាក់ការស្រែផ្លែងបានជាយូរឆ្នាំ នៅគ្រាដែលមន្ត្រីឧទ្យានុរក្ស ផ្សេងៗត្រូវបានដូរវិលជុំ។ គេថា ស្នាក់ការរងស្រែផ្លែងជាកន្លែងខ្លាញ់ ដូច្នេះត្រូវតែមានអ្នកឈរជើងរឹងមាំចាំប្រមូលផលប្រយោជន៍ជូនមេថ្នាក់លើយ៉ាងនេះឯង៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299