Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

រថយន្ត​ដឹកទំនិញរបស់ក្រុមហ៊ុនវីរប៊ុនថាំ​បុកជាមួយរថយន្តធំនៅ​កំពង់សិលា របួសធ្ងន់ម្នាក់

កាលពីវេលោម៉ោងប្រមាណ​ជិត៩ព្រឹកថ្ងៃទី១២ ខែវិច្ឆិការ ឆ្នាំ២០២០នេះ នៅត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ137 និង138 ស្ថិតក្នុងឃុំចំការហ្លួង ស្រុកកំពង់សិលា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត HYUNDAI ពាក់ផ្លាកលេខ ព្រះសីហនុ 3A-6958 បើកបរ​ក្នុងទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ បាន​បុកជាមួយរថយន្ត HYUNDAI ពណ៍ក្រហមពាក់ផ្លាកលេខ ភ្នំពេញ 2BG-1527 របស់ក្រុមហ៊ុនវីរៈប៊ុនថាំ ដែលបើក​បញ្រ្ចាស់ទិសគ្នាបណ្តាល​ឲ្យ​អ្នក​បើកបរ​រងរបួសធ្ងន់។

ក្រោយ​កើតហេតុ កម្លាំង​ជំនាញហៅឡានពេទ្យមក​ដឹកបញ្ជូនអ្នករងរបួសទៅភ្នំពេញ ចំណែកអ្នក​បើករថយន្តធំបានគេច​ខ្លួនបាត់។

បច្ចុប្បន្នចំពោះមុខវត្ថុតាងទាំងពីរត្រូវបានកម្លាំងជំនាញស្ទួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលាដើម្បីរង់ចាំដោះស្រាយ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299