Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

នគរបាលខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យពីរនាក់ដែលតែងតែធ្វើសកម្មភាពកាត់ខ្សែភ្លើងពេលយប់

ខេត្តបាត់ដំបង÷ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលទៅលើនីតិវិធីពីលោកកែវ សុជាតិ ព្រះ រាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយា ល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង ០០និង១១ នាទី អាធ្រាត កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបករណី លួចកាត់យកខ្សែភ្លើង១ លើក និងបាននាំខ្លួនជនសង្ស័យ២ នាក់ មកកាន់ស្នងការដ្ឋាន ។

ប្រតិបត្តិការនេះសមត្ថកិច្ចបង្ក្រាបបានជួនសង្ស័យលួចកាត់ខ្សែភ្លើងចំនួនពីរនាក់÷ ទី១-ឈ្មោះ លុច ចក់ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មានទីលំនៅ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបងនិងទី២- ឈ្មោះ បាន គឹមហេង ហៅ ប្លោក ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។

គូបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៤ វេលាម៉ោង ២៣និង៥២នាទី នៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង នៅថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោងប្រហែល ២៣ នៅចំណុចចំណតរថយន្តក្រុងផ្សារភូពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់ អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើបានធ្វើសកម្មភាពចូលទៅកាត់យកខ្សែភ្លើងបានប្រហែល ២៥ម៉ែត្រ ទើបកម្លាំងយើងនាំខ្លួនមកស្នងការដ្ឋាន។

នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលបានវត្ថុតាងដកហូតរួមមាន ៖
– រទេះ ចំនួន ០១
– ខ្សែភ្លើង មួយចំនួន
– ពិលពាក់ក្បាល ០២
– ដង្កាប់ ១

បច្ចុប្បន្នការិយាល័យជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299