Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា គ្មានការបិទទីក្រុងភ្នំពេញនោះទេ

ក្រោយ​ពីមានការ​ចែកចាយ​នូវ​សារ​ជា​សំឡេងដែលថា “លិខិតចេញពីគណៈរដ្ឋមន្រ្តីចូលទៅរាជវាំងសុំហត្ថលេខាពីសម្តេចសីហមុនី ដើម្បីបិទក្រុង…” ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើការបញ្ជាក់​កាលពីយប់មិញ​នេះថា គ្មានការបិទទីក្រុងភ្នំពេញ នោះទេ ហើយថា សារសំឡេងដែល​ត្រូវ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​​​នោះ គឺជា​ការ​ផ្សព្វផ្សាយ​បំភ័ន្ត ធ្វើ​ឲ្យ​មាន​ភាព​ជ្រួលច្របល់។

យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន បាន​ស្នើដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​រក្សា​ភាពស្ងប់ស្ងៀម កុំចាញ់បោក​ការ​ឃោសនា​អកុសលនេះ ហើយថា សមត្ថកិច្ច​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែង​ក្លាយ នឹង​ចាត់វិធានការ​ផ្លូវ​ច្បាប់ ដើម្បីរក្សា​សណ្តាប់ធ្នាប់ និង​សន្តិសុខ​ជាតិ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299