Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ឆ្មក់បង្រ្កាបរថយន្តដឹកដើមកៅស៊ូបង្កប់ឈើប្រណិត បម្រុងឆ្លងដែនទៅវៀតណាម

រថយន្តដឹកឈើខុសច្បាប់មួយគ្រឿងត្រូវកម្លាំងកងអាវុធហត្ថឆ្មក់បង្រ្កាប ក្រោយបន្លំភ្នែកប្រើល្បិចយកដើមកៅស៊ូដាក់ពីខាងលើរួចបង្កប់ឈើប្រណិតខាងក្រោម​ប្រុងនាំទៅកាន់ប្រទេសវៀតណាម។ ការ​បង្រ្កាបនេះធ្វើឡើងស្ថិតនៅចំណុចភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល នាព្រឹកថ្ងៃទី២១ តុលា។

ក្នុងប្រតិបត្តិការចុះបង្ក្រាបរថយន្តដឹកឈើនេះ ធ្វើឡើងដោយមានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើស្រុកស្នួល ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានរថយន្តដឹកដើមកៅស៊ូលួចបង្កប់ឈើនៅពីខាងក្រោម បានដឹកចេញពីទឹកដីខេត្តមណ្ឌលគិរី ចេញតាមច្រកផ្លូវផ្សារភ្នំព្រិច ឆ្លងកាត់ទីរួមស្រុកស្នួលបម្រុងនាំឆ្លងដែនទៅលក់នៅប្រទេសវៀតណាម។ យ៉ាងណា ភ្លាមៗមន្ត្រីជំនាញនៃកងរាជអាវុធហត្ថ បានធ្វើការឃាត់រថយន្តត្រួតពិនិត្យ។

ជាលទ្ធផលក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញរកឃើញមានការដឹកបង្កប់ឈើពីក្រោមពិតប្រាកដមែន ព្រមទាំងធ្វើការរឹបអូសយករថយន្តដឹកឈើនោះទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្នួល ដើម្បីរង់ចាំធ្វើការវាស់វែង និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ រីឯម្ចាស់រថយន្តត្រូវបានអាជ្ញាធរបញ្ជាក់ថា បានរត់គេចខ្លួន៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299