សង្គម

ក្រោយមន្ទីពេទ្យបង្អែកខេត្តតាកែវបំភ្លឺឥលូវទណ្ឌិតផាត សុភាចូលពេទ្យជាលើកទី២

ខេត្តតាកែវ៖ យោងតាមអាណាព្យាបាលរបស់ទណ្ឌិតខាងលើ បានអោយដឹងថាកូនប្រុសរបស់គាត់មានជំងឺមហារីកប្រដាប់ភេទ ធ្លាប់ទៅព្យាបាលដល់មន្ទីរពេទ្យកាល់ម៉ែត្រ និងប្រទេសថៃ តែ១រយៈនេះដោយសាកូនគាត់ត្រូវជាប់ទោសរឿងគប់កញ្ចក់ឡានគេនៅស្រុកបាទីក៍មិនបានទៅព្យាបាលបន្តទើបជំងឺនេះរើឡើងវិញ។

អាណាព្យាបាលបានអោយដឹងថា គាត់ចង់យកកូនគាត់ទៅព្យាបាលនៅពេទ្យកាល់ម៉ែត្រ តែមិនដឹងត្រូវបំពេញបែបបទបែណានោះទេ ព្រោះបើព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តតាកែវ ពេទ្យថាមិនអីៗទេ បញ្ជូនកូនគាត់ទៅពន្ធនាគារួច ក៍បញ្ជូនមកពេទ្យវិញជាដដែលៗ សូម្បីតែពេទ្យបង្អែកចេញលិខិតបំភ្លឺក៍ខុសអាស័យដ្ឋានរបស់កូនគាត់ដែរ។

គួរំលឹកថា៖ ព័ត៌មានបឋម ÷ ទណ្ឌិតឈ្មោះផា សុភា ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តតាកែវ ពាក់ព័ន្ធនឹងករណីគប់កញ្ចក់រថយន្ត បច្ចុប្បន្នកំពុងមានជំងឺមហាប្រដាប់ភេទ កំពុងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវអាណាព្យាបាលស្នើសុំយកទៅសង្គ្រោះបន្ទាន់ ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ នៅឯរាជធានីភ្នំពេញ តែត្រូវបានមន្ទីរពេទ្យបង្អែកខេត្តតាកែវ បដិសេធមិនអនុញ្ញាត។ សូមអាជ្ញាធរពាក់ព័ន្ធមេត្តាជួយសម្រួល ដល់អ្នកជំងឺផង៕