ខេត្តតាកែវ៖ ថ្មីៗនេះរដ្ឋបាលស្រុកអង្គរបុរីបានចេញលិខិតបំភ្លឺថា មន្ត្រីអាជ្ញាធរស្រុកអង្គរបុរីមិនបានពាក់ពន្ធ័ និងករណីយកលុយទូកដឹកស្រូវក្នុង១ទូក៦០ម៉ឺនរៀលនោះទេ តែការលើកឡើងរបស់រដ្ឋបាលស្រុកផ្ទុយពីលោកហ៊ីម ម៉ាឡាយ៉ា ប្រធានច្រកទ្វេភាគីបាក់ដៃ ថាលោពិតជាបានទទួលលុយមែន តែជាលុយថ្លៃបាយ ជាមនោសញ្ជេតនាមិនបានគៀបសង្កត់នោះទេ។
គួរំលឹកថា៖ ក្រោយបែកធ្លាយរឿងពុករលួយដល់ឆ្អឹងករណីក្រុមឈ្មួញវៀតណាមចូលទិញស្រូវបង់លុយ៦០ម៉ឺនរៀលក្នុងមួយទូក ស្រាប់តែធ្លាយថាលោកនូន បិន អធិការស្រុកអង្គបុរីក៏មានចំណែកផងដែរ។
ប្រភពព័ត៌មានច្បាស់ការបានបញ្ជាក់ថា រឿងពុករលួយខាងលើមិនមែនជាប់ពាក់ព័ន្ធតែមន្រ្តីគយ ប្រធានច្រកនិងមេទាហ៊ានប្រចាំច្រកទ្វេភាគីបាក់នោះទេ ក្នុងនោះក៏មានលោកអធិការស្រុកអង្គបុរីថែមមួយទៀត។
ទង្វើទាំងនេះហើយបានជាស្រូវពលរដ្ឋធ្លាក់ថ្លៃដោយមិនដឹងមូលហេតុ ហើយថ្នាក់ដឹកនាំកំពូលៗទំនងជាមិនបានដឹងរឿងទាំងនេះទេមើលទៅ។
មហាជនលើកឡើងថា ក្រោយពីលោកសម ម៉ាឡាយ៉ាប្រធានច្រកទ្វេភាគីបាក់ដៃ សារភាពថាពិតជាមានការយកលុយដូចកាលើកឡើងមែន ចាំមើលលោកវុី សំណាង អភិបាលខេត្តតាកែវថ្មី និងមានចំណាត់ការបែបណាជុំវិញករណីនេះ។
គួរំលឹកថា៖ អាជ្ញាស្រុកអង្គរបុរីកំពុងជាន់កឈ្មួញតែលៀនអណ្តាតរាស្រ្តបែកធ្លាយរឿងប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ រឿងរ៉ាវស្រូវរបស់រាស្រ្តខ្មែរ ដែលដឹកយកទៅលក់នៅកំពង់ផែប្រឡាយ១២ ឃុំគោគធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ ដែលគេស្គាល់ថាជាជំងឺមហារីកទៅហើយ ទោះជាដូរអភិបាលខេត្តពី១ទៅ១ក៏ដោយក៏គ្មានថ្នាំព្យាបាលជំងឺនេះបានដែរ។
បើយោងតាមលោកសុទ្ធ វុធ ដែលបានតាំងខ្លូនជាក្មួយឯកឧត្តមម្នាក់ ជាអ្នកមើលការខុសត្រូវនៅកំពុងផែខាងលើ បានប្រាប់អោយអ្នកការសែតដឹងថា រាល់ទូកឈ្មួញជនជាតិវៀតណាម ចូលមកទិញស្រូវពលរដ្ឋខ្មែរគឺត្រូវតែបង់លុយមកអោយលោកក្នុង១ទូក ត្រូវបង់លុយ៦០ម៉ឺនរៀល បើទូកឈ្មួញណាមិនបង់តាមការកំណត់របស់លោកទេ គឺមានក្រុមរបស់លោកឃាត់មិនអោយកម្មករលើកស្រូវដាក់លើទូកនោះជាដាច់ខាត។
លោកសុទ្ធ វុធ ដែលតាំងខ្លូនជាក្មួយឯកឧត្តម ដែលមិនហ៊ានបញ្ជេញឈ្មោះ ថាឯកឧត្តមនោះមានឈ្មោះអី្វបានអោយអ្នកកសសែតដឹងទៀតថា មូលហេតុដែលលោកប្រមូលលុយទូកក្នុង១ទូក៦០ម៉ឺនរៀល គឺលោកយកទៅចាត់ចែងអោយថ្លៃបាយថ្លៃទឹកក្រុមអាជ្ញាធរពាក់ព័ន្ធ ដូចជាលោកម៉ែន ស៊ីថា ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វេភាគីបាក់ដៃ លោកសម ម៉ាឡាយ៉ា ប្រធានច្រកទ្វាបាក់ដៃ មេទាហ៊ាការពារព្រំដែនបាក់ដៃ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
ចំណែកឈ្មួញវៀតណាមបានបង្ហើបអោយអ្នកកាសែតដឹងថា ពួកគេមិនខ្វល់រឿងគេយកលុយពីពួកគាត់ទេចង់យកច្រើនបែបណាក៏យកទៅ ពួកគាត់នៅតែចូលមកទិញដោយគ្រាន់តែទម្លាក់ថ្លៃស្រូវពលរដ្ឋខ្មែរជាការស្រេច។
ជុំវិញករណីខាងលើកលោកញឹប ស្រ៊ន ប្រធាមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានអោយអ្នកកាសែតដឹងថា លោកមិនបានដឹងរឿងនឹងទេហើយលោកក៏មិនមានភារកិច្ចអីទៅគ្រប់គ្រងបញ្ហានិងនោះដែរ លោកគិតតែការងារខាងផលិតផ្នែកកសិកម្មតែប៉ុណ្នោះ។
ចំណែកលោកសម ម៉ាឡាយ៉ា ប្រធានច្រកទ្វេភាគីបាក់ដៃបានអោយដឹងថា ពិតជាមានការយកលុយដូចករណីខាងលើពិតមែន តែជាមនោសញ្ជោតនាថ្លៃបាយថ្លៃទឹកនោះទេ មិនមែជាការគៀបសង្កត់ឡើយ ហើយការយកលុយរបៀបនេះវាជាទម្លាប់រាប់សិបឆ្នាំមកហើយ៕
