Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ឯកឧត្តម សួស យ៉ារ៉ា និង​មនុស្ស​២នាក់​ទៀត ដែលចូលរួម​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តីការបរទេសហុងគ្រី ត្រូវរកឃើញវិជ្ជមានកូវីដ​១៩

ក្រសួងសុខាភិបាល​កម្ពុជា​បានប្រកាស​នៅ​ល្ងាចថ្ងៃទី៩ វិច្ឆិកានេះ​ថា គេបានរកឃើញ​មនុស្ស​៣នាក់បន្ថែមទៀត​ដែលបាន​ចូលរួម​កម្មវិធីដំណើរទស្សនកិច្ច​របស់រដ្ឋមន្រ្តីការបរទេសហុងគ្រី​កាលពីថ្ងៃទី៣ ខែវិច្ឆិកានោះ​ មាន​វិជ្ជមាន​វីរុស​កូវីដ​១៩។

មនុស្សទាំង៣នាក់នោះ ត្រូវ​បាន​ក្រសួងបញ្ជាក់ថា ទី១ ឯកឧត្តម សួស យ៉ារ៉ា អាយុ​៤៧ឆ្នាំ ជាសមាជិករដ្ឋសភា, ទី២ លោក ស ចិត្រា អាយុ​៤៧ឆ្នាំ ជាអគ្គលេខាធិការ​រងក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និងទី៣ បុរស​ជនជាតិហុងគ្រី អាយុ​៦៨ឆ្នាំ ជា​ឯកអគ្គរដ្ឋទូត​ហុងគ្រី​សម្រាប់​កម្ពុជា និង​វៀតណាម។

បច្ចុប្បន្ន​អ្នកជំងឺខាងលើ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299