Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

តារាងបាល់ទះនៅបឹងស្នាយក្រុងកំពង់ចាមមានបង្កប់ល្បែងជល់មាន់អនឡាញជាចំហទាក់ម៉ូយបានច្រើន

ខេត្តកំពង់ចាម÷ អ្នកស្នេហាវិស័យកីឡាបាល់ទះតែងតែនាំគ្នាទៅលេងបាល់នៅតារាងបាល់មួយកន្លែងនៅភូមិបឹងស្នាយសង្កាត់សំបួរមាសក្រុងកំពង់ចាម។ ក្រៅពីល្បែងបាល់ទះក៏មានល្បែងភ្នាល់តាមអនឡាញនៅក្នុងនោះផងដែរ។ នោះគឺល្បែងជល់មាន់តាមអនឡាញ ទាក់ទាញបានអតិថិជនជាច្រើនចូលចាក់ភ្នាល់។ គេមិនឃើញអាជ្ញាធរមានមន្ត្រីសមត្ថកិច្ចចុះទៅសួរនាំទីតាំងល្បែងស៊ីសងអនឡាញខុសច្បាប់នេះឡើយ។

បើតាមប្រភពឃើញផ្ទាល់ភ្នែកបានឲ្យដឹងថា តារាងបាល់ ទះមួយកន្លែងគ្មានយីហោ កំពុងតែបង្កប់ល្បែងស៊ីសងខុសច្បាប់ មាន់ជល់ តាមអនឡាញយ៉ាងរលូន ខណៈសមត្ថកិច្ចកំពុងតែរក្សាភាពស្ងៀមស្ងាត់និងមិនហ៊ានបង្ក្រាប។ ភាពស្ងៀមស្ងាត់របស់អាជ្ញាធរមានសមត្ថកិច្ចចាប់ពីប៉ុស្តិ៍ដល់ក្រុងត្រូវបានប្រជាពលរដ្ឋសង្ស័យថាពាក់ព័ន្ធនឹងផលប្រយោជន៍ឬលាបសក្ការៈសើមមាត់សើមក នោះហើយ។

តាមប្រភពព័ត៌មានដែលទទួលបាន ទីតាំងខាងលើនេះបើកដំណើរការទទួលអ្នកញៀនល្បែងគ្រប់មជ្ឈដ្ឋាន យ៉ាងច្រើនកុះករ និងស្រែកហ៊ោរកញ្ជ្រៀវ យ៉ាងសប្បាយ រីករាយនិងអាណាធិបតេយ្យដោយមិនញញើតចំពោះសមត្ថកិច្ចនោះឡើយ។ ប្រជាពលរដ្ឋនៅក្បែរខាងបាននិយាយថា ពួកគាត់ដូចជាមិនជឿ បើសិនជាអាជ្ញាធរមានសមត្ថកិច្ចឆ្លើយថា មិនដឹងចំពោះទីតាំងខាងលើនេះដែលមានបង្កប់ល្បែងអនឡាញជល់មាន់នោះ។

ទង្វើនៅតារាងបាល់ទះបង្កប់ល្បែងស៊ីសងមាន់ជល់អនឡាញនេះ បណ្តាលឲ្យពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះវត្តមានទីតាំងបទល្មើស ល្បែងស៊ីសងខុស ច្បាប់ខាងលើ ព្រោះល្បែងស៊ីសងគឺជាដើមចមនៃការអោយមានចោរលួច ចោរប្លន់ ចោរឆក់ សម្លាប់ ហិង្សាក្នុងគ្រួសារ និងភាពអសន្តិសុខផ្សេងៗ។

ប្រជាពលរដ្ឋជាច្រើនជាពិសេសអ្នករស់នៅជិតខាងទីតាំងនេះស្នើសុំសំណូមពរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម សូមជួយពិនិត្យមើល និងចាត់មន្រ្តីជំនាញចុះបង្ក្រាបផង៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299