Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

ព័ត៌មានជាតិ

លោកខៀវ កាញារីទ្ធ, លោកចម ប្រសិទ្ធ និងលោកប៉ុល សារឿន ត្រូវ​តែងតាំង​ជាឧត្តមប្រឹក្សា​ព្រះមហាក្សត្រ

ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែតុលា ទ្រង់បានត្រាស់បង្គាប់តែងតាំងឥស្សរជនបីរូបបន្ថែមទៀត រួមមាន លោក ខៀវ កាញារីទ្ធ លោក ចម ប្រសិទ្ធ និងលោក ប៉ុល សារឿន បានក្លាយជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្រ្តី។

តាមរយៈព្រះរាជក្រឹត្យបីផ្សេងពីគ្នា ដែលទ្រង់ចេញក្នុងថ្ងៃតែមួយ គឺថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ទ្រង់មានព្រះបន្ទូលសរសើរលោកទាំងបីថា មានភក្តីភាពចំពោះព្រះរាជបល្ល័ង្ក ការពាររាជានិយម និងគោរពព្រះពុទ្ធសាសនា។

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299