Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៦នាក់  បញ្ជូនទៅតុលាការ និងមជ្ឈមណ្ឌលជាតិព្យាបាល និងស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀន ពាក់ព័ន្ធករណីគ្រឿងញៀន!

នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ រីឯម្នាក់ទៀតបញ្ជូនទៅមជ្ឈមណ្ឌលជាតិព្យាបាល និងស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀន ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនរហូតបាត់បង់ស្មារតី បង្កការអុកឡុកក្នុងគ្រួសារ។

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង២ករណីរួមមាន៖

*ករណីទី១៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៥នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចខ្ទមទុកចោល ក្នុងភូមិ ពង្រ សង្កាត់ឪឡោក ខណ្ឌកំបូល និងចំណុចក្នុងភូមិកន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន ៖ គ្រឿងញៀនក្រាមសថ្លាសរុបចំនួន០៤កញ្ចប់, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន០១ រួមនឹងសម្ភារមួយចំនួនទៀត។ ជនទាំង០៥នាក់ រួមមាន ៖ ១/ឈ្មោះ យឿន សុថា ហៅ អាញ៉ាញ់ ភេទប្រុស អាយុ៤០ឆ្នាំ, ២/ឈ្មោះ រុណ សុផាត  ភេទ ប្រុស អាយុ ៣៨ឆ្នាំ, ៣/ឈ្មោះ មល មែក ភេទ ប្រុស អាយុ ២៣ឆ្នាំ, ៤/ឈ្មោះ វិន ម៉េងហុង ភេទប្រុស អាយុ១៧ឆ្នាំ, ៥/ឈ្មោះ រើន បូរី ភេទប្រុស អាយុ២៥ឆ្នាំ។

*ករណីទី២៖ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋផ្តល់ព័ត៌មានមកកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍លើបុរសម្នាក់ប្រើប្រាស់គ្រឿងញៀនរហូតបាត់បង់ស្មារតី បង្កការអុកឡុកក្នុងគ្រួសារ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះទៅដល់ទីតាំងដែលបានរាយការណ៍ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ឹម សុគន្ធី ភេទប្រុស អាយុ៣៤ឆ្នាំ ដើម្បីយកមកអនុវត្តតាមនីតិវិធី។

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299