Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

អាវុធហត្ថ​ខេត្ត​តាកែវ ចាប់ជនសង្ស័យជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅស្រុកត្រាំកក់

កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ​២០២០ម្សិលមិញ កម្លាំង​ការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថ​ខេត្ត​តាកែវ ដោយមានការសម្របសម្រួលនិតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិ ព្រៃជួរឃុំពពេលស្រុកត្រាំកក់ខេត្តតាកែវ។

ប្រតិបត្តិការនេះ កម្លាំង​បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជួន ប៊ុនថង (ហៅឆាង) ភេទប្រុស អាយុ២០ឆ្នាំ ព្រមទាំង​បាន​ដកហូតវត្ថុតាងមួយចំនួន រួមមាន៖ ម៉្សៅក្រាមសថ្លាចំនួន០២កញ្ចប់ទម្ងន់១៤,០៧ក្រាម ( ថ្លឹងទាំងសំបក់ថង់), ជញ្ជីងថ្លឹងថ្នាំញៀន០១, ទូរសព្ទ័០១គ្រឿង និង សម្ភារសេពថ្នាំញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​កសាងសំណុំរឿងបញ្ជូនទៅ​កាន់តុលាការដើម្បីចាត់វិធានការ​តាម​ច្បាប់៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299