Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សេដ្ឋកិច្ច

ក្រសួងសម្រេច​លុប​ និង​ព្យួរអាជ្ញាប័ណ្ណក្រុមហ៊ុនទូរស័ព្ទ និង​អ៊ីនធឺណេតចំនួន១៧ ដែលមិនបានបង់ពន្ធ

ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ប្រកាសថា ក្រសួងបាន​សម្រេច​លុប និង​ព្យួរ​អាជ្ញាបណ្ណ​ក្រុមហ៊ុន​ទូរស័ព្ទ និង​អ៊ីនធឺណេត​ចំនួន ១៧ក្រុមហ៊ុន ក្រោយ​ក្រុមហ៊ុន​ទាំងនេះ​មិន​មាន​សកម្មភាពអាជីវកម្ម គ្មាន​បុគ្គលិក​បម្រើ​ការងារ មិនបានធ្វើ​ស្វ័យ​ប្រកាស​បង់ចំណូលពន្ធ និង​ពុំ​បាន​ផ្តល់ឯកសារបច្ចេកទេសជាដើម។

ជាមួយ​គ្នា​នេះ ក្រសួងក៏​បាន​ប្រាប់​ឲ្យ​ក្រុមហ៊ុន​ដែល​ត្រូវ​លុបអាជ្ញាប័ណ្ណទាំងនេះ ត្រូវ​ទូទាត់បំណុល ដែល​ជំពាក់ក្រសួង បំណុលរដ្ឋ-ឯកជន កាតព្វកិច្ច​ពន្ធដារ និងត្រូវ​មាន​កាតព្វកិច្ច​ទទួល​ខុស​ត្រូវ​ចំពោះ​បុគ្គលិក អតិថិជន និង​តតិយជន ស្រប​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិជា​ធរមាន។

ខាងក្រោមនេះ គឺជាឈ្មោះក្រុមហ៊ុន​ទាំង​១៧ ដែល​ក្រសួងបាន​សម្រេច​លុប និង​ព្យួរអាជ្ញាប័ណ្ណ៖

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299