តាមការបញ្ជាក់របស់លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ មានមនុស្ស៧នាក់បានស្លាប់ដោយសារលង់ទឹក។
បើតាមលោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ មនុស្សទាំង៧នាក់ដែលស្លាប់ដោយលក់ទឹកនេះ មាននៅក្នុងខេត្តបាត់ដំបង២នាក់, ពោធិ៍សាត់១នាក់, បន្ទាយមានជ័យ១នាក់, កណ្ដាល១នាក់, សៀមរាប១នាក់ និងកំពង់ចាម១នាក់ផងដែរ។
ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ក៏បានក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ដែលងាយរងគ្រោះ និងរងគ្រោះដោយទឹកជំនន់ទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះកូនចៅ និងសមាជិកគ្រួសារ និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ដែលបាន និងកំពុង ក៏ដូចជាត្រៀមអន្ដរាគមន៍ជួយសង្គ្រោះ៕
In this article:
