Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

ទឹកជំនន់ធ្វើ​ឲ្យ​មនុស្ស​២នាក់​​ស្លាប់នៅខេត្តបាត់ដំបង និង​បន្ទាយមានជ័យ

យោង​តាម​មន្រ្តីយោធភូមិ​ភាគទី៥ បាន​ឲ្យដឹងថា ជំនន់ទឹកភ្លៀងដែល​កំពុងវាយប្រហារខេត្ត​ភាគ​ខាងលិច​ប្រទេស​កម្ពុជា ពេលនេះ បានធ្វើ​ឲ្យ​មនុស្ស​ចំនួន២នាក់បានស្លាប់។

ក្នុងនោះ ករណីទី១ បាន​កើត​ឡើងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៣ និង៣០នាទីរសៀល ដោយ​មានក្មេងប្រុសអាយុ២ឆ្នាំម្នាក់បានលង់ទឹកស្លាប់ នៅភូមិគរ ឃុំស្នឹងស្រុកបាណន់ ខេត្តបាត់ដំបង។

ចំណែកករណីទី២ គឺកើត​ឡើងនៅវេលាម៉ោង ប្រហែល១អាធ្រាតឈានថ្ងៃទី១០ខែតុលា ឆ្នាំ២០២០នេះ នៅចំនុចភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយជនរងគ្រោះមានឈ្មោះ លឹម សឿន អាយុ៥៦ឆ្នាំ បានលង់ទឹកស្លាប់ ពេលជញ្ជូនអង្ករចេញពីផ្ទះពេលយប់៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299