Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

អាជ្ញាធរខេត្តពោធិ៍សាត់ត្រៀម​ជម្លៀសពលរដ្ឋ​ដែល​កំពុង​ប្រឈម​នឹង​ទឹកជំនន់​ ទៅ​កាន់ទីទួលសុវត្ថិភាព

លោក ម៉ៅ ធនិន អភិបាល​ខេត្ត​ពោធិ៍សាត់ បាន​ថ្លែងនៅព្រឹកមិញ​នេះ​ថា អាជ្ញាធរបានត្រៀម ជម្លៀសប្រជាពលរដ្ឋ ដែលប្រឈមនឹងការលិចលង់ខ្លាំងទាំងក្នុងក្រុងពោធិ៍សាត់ និងតំបន់ផ្សេងៗទៀត ទៅរកទីទួលសុវត្ថិភាព។

បើតាមលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់បានឲ្យ​ដឹងនាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះថា បច្ចុប្បន្នជំនន់ទឹកភ្លៀង បាននឹងកំពុងវាយប្រហារ ស្រុកភ្នំក្រវាញ លិចផ្លូវជាតិលេខ៥៥ ចំនួន០២កន្លែង ក្នុងឃុំសំរោង និងលិចទំនប់បង្ហៀរកាត់ស្ទឹងអារ៉ៃ ក្នុងឃុំរកាត មួយកន្លែងទៀត មិនអាចឱ្យអ្នកដំណើរឆ្លងកាត់បាននោះទេ លុះត្រាតែរង់ចាំទឹកស្រកសិន។

នៅក្រុងពោធិ៍សាត់វិញ ទឹកបានហៀរលើខឿនមាត់ស្ទឹងខាងមុខសាលាខេត្ត ខាងមុខមន្ទីរពេទ្យ លិចផ្លូវគ្រួសក្រហម សាលារៀន និងផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅតាមខ្នងប្រឡាយ មាត់ស្ទឹង និងជាយៗក្រុង។

ចំពោះស្រុកណ្ដៀងហូរចាក់សាលាបឋមសិក្សាពោធិ៍កំបោរ ហៀរលើផ្លូវគ្រប់ទីកន្លែង និងមានកាត់ផ្ដាច់ផ្លូវថ្នល់មួយចំនួនផងដែរ។

ចំណែកឯស្រុកវាលវែងវិញមិន ជាបញ្ហាប៉ុន្មាននោះទេ ដោយសារនៅតំបន់ភ្នំ ទឹកលិចផ្លូវតែពេលកំពុងភ្លៀងប៉ុណ្ណោះ លុះពីរបីម៉ោងក្រោយមកទឹកនឹងហូរមកផ្នែកខាងក្រោមអស់ហើយ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299