Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ថ្ងៃនេះរកឃើញ​ករណីកូវីដ​១៩​ចំនួន ០១ករណីបន្ថែមទៀតជាបុរសជនជាតិខ្មែរ

ក្រសួងសុខាភិបាល​កម្ពុជា​បាន​ប្រកាស​នៅព្រឹក​ថ្ងៃទី៩ តុលា នេះ​ថា គេ​បាន​រកឃើញ​ករណី​កូវីដ​១៩ថ្មី ចំនួន០១បន្ថែមទៀតទៅ​លើ​បុរស​ជនជាតិ​ខ្មែរ​អាយុ ២៩ឆ្នាំ ស្នាក់​នៅ​រាជធានីភ្នំពេញ។

បុរស​រូបនោះ គឺជា​អ្នក​ដំណើរ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​តាម​ជើង​ហោះហើរ​មកដល់​កម្ពុជា​នៅ​ថ្ងៃទី៧ ខែតុលា ឆ្នាំ​២០២០ ហើយ​បច្ចុប្បន្ន​អ្នក​ជំងឺ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

តាម​ការ​បញ្ជាក់របស់​ក្រសួងសុខាភិបាល អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន១២៨នាក់ (ស្រី៣៣នាក់) ដែលក្នុងចំនួននេះ មានបុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំខាងលើនេះដែរ។ រីឯអ្នកដំណើរចំនួន១២៧នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅវិទ្យាល័យបូរី១០០ខ្នងចំនួន២៩នាក់ និងសណ្ឋាគារមួយចំនួន ក្នុងរាជធានីភ្នំពេញចំនួន៩៨នាក់៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299