Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

កម្ពុជា​រកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ថ្មី ទៅលើបុរស​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់

នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បាន​ប្រកាសថា គេបានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ថ្មី ចំនួន ១ករណី ទៅ​លើ​បុរស​ជនជាតិ​ឥណ្ឌូនេស៊ី។

​បុរស​ជនជាតិ​ឥណ្ឌូណេស៊ី​នោះ​ អាយុ ២៦ ឆ្នាំ ​មាន​អាសយដ្ឋាន​ស្នាក់នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​ព្រះ​សីហ​នុ​ ខេត្ត​ព្រះសីហនុ​។

គាត់ជា​អ្នក​ធ្វើដំណើរ​ មកពី​ប្រទេស​ឥណ្ឌូណេស៊ី​ និងបាន​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សាំង​ហ្គា​ពួ​ រួចមកដល់​កម្ពុជា​នៅ​ថ្ងៃទី ០៦ ខែតុលា​ឆ្នាំ ២០២០។

បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន ដាក់ឲ្យ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​។

សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវី១៩សរុប ២៨១ករណី ក្នុងនោះអ្នកជំងឺ២៧៦ បានជាសះស្បើយ​៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299