Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

សម្តេចតេជោ​សុំព្រះរាជទានទោសព្រះមហាក្សត្រ និងសម្តេចម៉ែ ចំពោះកំហុសអចេតនាមួយ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានបង្ហោះសារនៅ​លើបណ្តាញ​សង្គម ដោយ​សុំព្រះរាជទានទោស​ព្រះករុណាព្រះមហាក្សត្រ និង​សម្តេចម៉ែ ចំពោះ​កំហុស​អចេតនា ដោយ​សម្តេចបាន​ពាក់​វ៉ែនតាខ្មៅក្នុងពេលដង្ហែព្រះមហាក្សត្រ និងសម្តេចម៉ែយាងចេញ​ទៅ​សាធារណរដ្ឋប្រជាមានិតចិននៅ​ព្រលាន​យន្តហោះពោចិនតុង កាលពីព្រឹកមិញ។

សម្តេចតេជោបានបញ្ជាក់ថា «នេះមិនមែនជាទម្លាប់ខាងពិធីការរបស់ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំឡើយតែដោយសារភ្នែកចាញ់ពន្លឺថ្ងៃ ក៏មិនបានដូរវ៉ែនតាសជំនួសវិញ»។

«ទួលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសូមព្រះរាជទោសចំពោះព្រះអង្គទាំងទ្វេ និងសូមអភ័យទោសពីបងប្អូនជនរួមជាតិចំពោះកំហុសដោយអចេតនានេះ»៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299