Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ស្តែងៗដូចក្នុងគ្រឿងកុន រថយន្តឡិចស៊ីស បើក​បុក​បង្គោលភ្លើង ប៉ាណូ បន្តទៅបុករថយន្ត២គ្រឿង និង​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ទៀត ធ្វើ​ឲ្យ​របួស​មនុស្ស​២នាក់

បុរសម្នាក់ បើករថយន្តឡិចស៊ីសRX-300 មួយគ្រឿងបោះពួយលឿនជ្រុលទៅបុកបង្គោលភ្លើង១ដើមរាបដល់ដីនិងរថយន្ត២ គ្រឿងចតស្ងៀម ស្លាកយីហោមួយផ្ទាំង រួមនិងម៉ូតូ១មួយគ្រឿងនិងទ្វាផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យខូចខាត និងធ្វើឲ្យបុរស២នាក់រងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២០ នៅចំណុចមុខផ្ទះវេរលុយ មួយកន្លែង ជិតនិងវត្តចក្រអង្រែក្រោម តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកតៃកុងរថយន្តបង្កឃើញសភាពមិនស្រួលបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយប់រថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ពេលក្រោយ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299