Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

មាន​ករណីកូវីដ​១៩មួយករណីនៅថ្ងៃនេះ ទៅ​លើ​បុរសជនជាតិចិន

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានថា មានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មីម្នាក់ គឺបុរស​ជនជាតិ​ចិន​អាយុ ២៨ឆ្នាំ ​ជា​អ្នក​ធ្វើដំណើរ​មកពី​ប្រទេស​ហ្វីលីពីន​ ដោយ​បាន​បន្ត​ជើង​ហោះ​ហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ មកដល់​កម្ពុជា​នៅ​ថ្ងៃទី ២៧ ខែកញ្ញា​ឆ្នាំ ២០២០។

បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ​បាន ដាក់ឲ្យ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចាក់​អង្រែ​រាជធានី​ភ្នំពេញ​។

ក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ជើងហោះហើរ​របស់បុរសរូបនេះ ​មាន​អ្នកដំណើរ​សរុប​ចំនួន ១០២ នាក់​។

សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ កម្ពុជារកឃើញអ្នកឆ្លងវីរុសកូវី១៩សរុប ២៧៧ករណី ក្នុងនោះអ្នកជំងឺ២៧៥ បានជាសះស្បើយ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299