Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ សង្ស័យ​លាក់ទុកវត្ថុបុរាណដែលរកឃើញនៅបាតសមុទ្រ

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ កាលពីវេលាម៉ោង៩យប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ បានចុះឃាត់ខ្លួនជនស្សយ័ម្នាក់ជាជនជាតិវៀតណាម ដែលបានលាក់ទុកក្រឡចាស់ៗ ដែលរកឃើញពីបាតសមុទ្រ សង្ស័យជាវត្ថុបុរាណ។

ការឃាត់ខ្លួន​បានធ្វើ​ឡើងនៅចំណុចផែរូយ៉ាល់ ស្ថិតក្រុម៣១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីលោកហួត វិចិត្រ ព្រះរាជអជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ និងចូលរួមពីលោក ប៊ុត បុប្ផាប្រធានមន្ទីរ វប្បធម៌និងវិចិត្រសីល្បៈខេត្ត។

ជនសង្សយ័ត្រូវបានបញ្ជាក់ថា មានឈ្មោះ ឡេ វ៉ាងហួន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម។

ប្រតិបត្តិការណ៍នោះ កម្លាំង​បាន​ដកហូតក្រឡទាំងតូច ធំចំនួន២៨១ មករក្សាទុក ហើយ​ជនសង្ស័យ​ត្រូវ​បាន​នាំ​យក​ទៅ​កាន់បញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីអនុវត្តនីតិវិធីបន្ត៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299