Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

១២​ថ្ងៃ​ហើយ​! កម្ពុជា គ្មាន​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី​នោះទេ​

ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់ថា ក្រសួង​មិនមាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​នោះទេ ហើយក៏​គ្មាន​ករណី​ព្យាបាល​ជាសះស្បើយ​ថ្មី​នោះដែរ អ្នកជំងឺ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​មាន​ចំនួន​១​នាក់​ដដែល​។​

​សូមជម្រាបថា គិត​ចាប់ពី​ថ្ងៃទី​១៤ ដល់ ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០​នេះ មាន​រយៈពេល​១២​ថ្ងៃ​ហើយ ដែល​ក្រសួងសុខាភិបាល​ប្រកាសថា គ្មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី នៅ​កម្ពុជា​។​

​បើ​គិត​ត្រឹម​ព្រឹក ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ កម្ពុជា​បាន​រកឃើញ​អ្នកមាន​ជំងឺ​កូ​វីដ​១៩ ចំនួន​សរុប ២៧៥​នាក់ (​ស្រី ៥៤​នាក់ និង​បុរស ២២១​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន​២៧៤​នាក់ (​ស្រី​៥៤​នាក់ និង​បុរស​២២០​នាក់​) និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​ចំនួន​០១​នាក់​៕​

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299