Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

រថយន្តធំបុក​គ្នា​នៅ​ជិតស្ពានអ្នក​លឿង ស្លាប់​ម្នាក់​របួស​ម្នាក់ សមត្ថកិច្ច​ប្រើពេល​មួយ​យប់ទល់ភ្លឺ ទើប​អាច​គាស់យកសពចេញបាន

កាលពីវេលាម៉ោង​ប្រមាណ​ជាង​១១យប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ​២០២០ មាន​ករណីរថយន្តដឹកទំនិញ២គ្រឿងបានបុកគ្នាពេញទំហឹង ដោយ​បណ្តាលឲ្យ​តៃកុងកៀបស្លាប់ក្នុងរថយន្តនិងម្នាក់ទៀតរងរបួសធ្ងន់ ហើយ​សមត្ថកិច្ច​ប្រើពេល​ពេញ​មួយ​យប់ រហូត​ដល់​ភ្លឺ ទើប​អាច​យក​សាកសពតៃកុងឡានចេញបាន។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅចំណុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ភូមិព្រែកប៉ុល ឃុំបន្ទាយដែ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ចអះអាងថា មានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខតាកែវ 3A-0021 បើកបរដោយឈ្មោះ ថោង សុភ័ក្រ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវិមានទ្រុង សង្កាត់សែនសុខ រាជធានីភ្នំពេញ គៀបក្នុងរថយន្ត ស្លាប់នៅកន្លែងកើតហេតុ ។

រថយន្តនេះ បើកបរមានទិសដៅពីអ្នកលឿងទៅភ្នំពេញ ។ ពេលបើកមកដល់កន្លែងកើតហេតុ បានរេចង្កូតមកឆ្វេងដៃមកបុក រថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3308 បើកបរដោយឈ្មោះ គយ សុភាព ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ រងរបួសធ្ងន់ ដែលមានទិសដៅភ្នំពេញទៅអ្នកលឿង ។

គ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានសមត្ថកិច្ច អះអាងថា បណ្តាលមកពីអ្នកបើកបរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខតាកែវ 3A-0021 ធ្វេសប្រហែស គ្មានការប្រុងប្រយ័ត្ន មិនបានពិនិត្យមើលស្ថានភាពផ្លូវខាងមុខ ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299