Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

Uncategorized

Honda ចេញកូនម៉ូតូកម្លាំង ១២៥សេសេថ្មី សម្រាប់អ្នកចូលចិត្តជិះផ្សងព្រេង និងលុកព្រៃ

Honda គឺជាក្រុមហ៊ុនមួយដែលក្តោបក្តាប់ទីផ្សារម៉ូតូខ្នាតតូចយ៉ាងទូលំទូលាយ ហើយម៉ូតូ Honda Cub តែងតែជាម៉ូតូលក់ដាច់បំផុត ពោលគឺជាង ១០០លានគ្រឿង ចាប់តាំងពីបង្ហាញខ្លួននៅឆ្នាំ១៩៥៨ មក។

ឥឡូវនេះ ក្រុមហ៊ុន Honda បានបញ្ចេញម៉ូតូ Cub ស៊េរីថ្មី ហៅថា CT125 Hunter Cub ដែលមានរូបរាងតូច និងផលិតសម្រាប់អ្នកចូលចិត្តជិះផ្សងព្រេង និងលុកព្រៃ។

ម៉ូតូ C125 Super Cub ស៊េរីឆ្នាំ២០២០ នេះ បំពាក់ម៉ាស៊ីនកម្លាំង ១២៥សេសេ ដែលមានការឌីហ្សាញបែបធន់នឹងការជិះ Off-road តែម្តង។ មិនតែប៉ុណ្ណោះ វាបានបំពាក់ធុងសាំងធំជាងមុន, កែកុនប្រព័ន្ធបូម, ដាក់បំពង់ស៊ីម៉ាំងខ្ពស និងបន្ថែមអាវក្រោះការពារត្រង់ម៉ាស៊ីនផងដែរ។

ម៉ូតូខ្នាតតូចតែសមត្ថភាពខ្លាំងនេះ នឹងចេញលក់នៅលើទីផ្សារប្រទេសជប៉ុន ក្នុងខែមិថុនា ឆ្នាំ២០២០ ខាងមុខ ជាមួយកម្លាំងខ្ទង់ ៤ពាន់ដុល្លារ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299