Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ក្រសួងប្រកាសជាថ្មីឲ្យ​ពលរដ្ឋ​រស់​នៅ​ក្បែរ​តំបន់​ភ្នំ និង​ជាប់​ផ្លូវទឹក ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះជំនន់ទឹកភ្លៀង

ជាថ្មីម្តងទៀត នៅព្រឹក​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ ក្រសួងធនធានទឹក និង​ឧតុនិយម បានប្រកាស​ប្រាប់​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីទំនាប ក្បែរ​តំបន់​ភ្នំ និង​ជាប់​ផ្លូវ​ទឹក ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ជំនន់ទឹកភ្លៀង ហើយ​អ្នកនេសាទ និង​អ្នកដំណើរ​សមុទ្រ ក៏​ត្រូវ​ប្រុងប្រយ័ត្នចំពោះខ្យល់ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ផងដែរ។

ទាំងនេះ ក៏​ព្រោះតែ​ក្រសួងសង្កេតឃើញថា ប្រព័ន្ធ​សម្ពាធ​ទាប បាន​រំកិល​អូស​បន្លាយ​ឆ្លង​កាត់​លើ​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា ដែលស្ថានភាពនេះ នឹង​ធ្វើ​ឲ្យ​ភ្លៀងបង្កើន​ការ​ធ្លាក់​រាយ​ប៉ាយ​លើ​ផ្ទៃ​ប្រទេស​ក្នុង​កម្រិត​បរិមាណ​ពីបង្គួរ ទៅច្រើន, ក្នុងនោះ​បណ្តា​ខេត្ត​មួយ​ចំនួននៅ​ភាគ​ខាងក្រោម ភាគ​ខាងកើត​ជាប់ប្រទេស​វៀតណាម និង​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ អាច​មាន​ភ្លៀងធ្លាក់ច្រើន៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299