Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

​ក្រសួង​ស្នើ​ដល់ពលរដ្ឋ​រស់នៅផ្នែក​ខាងលើ និង​ផ្នែក​ខាងក្រោមអាងតាម៉ុក​ប្រុងប្រយ័ត្ន

បើតាម​ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ស្ថានភាពទឹកនៅអាងទឹកតាម៉ុក នៅវេលាម៉ោង ៦:០០នាទីព្រឹក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ កម្ពស់ទឹកក្នុងអាងបានស្រកចុះដល់ត្រឹម៣,៩៦ម៉ែត្រ បើធៀបនឹងកាលពីល្ងាចម្សិលមិញ គឺស្រកអស់ ០,១៤ម៉ែត្រ។

តែយ៉ាងណាក៏ដោយ ក្រសួងធនធានទឹក បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្នែកខាងលើ និងខាងក្រោមអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ សូម​មានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ។

គួរបញ្ជាក់ថា កម្ពស់ទឹកដែលត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្នក្នុងអាង គឺត្រឹម ៣,៨០ម៉ែត្រ និងប្រកាសអាសន្នវិញគឺ ៤,២០ម៉ែត្រ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299