Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ថេរសភាសង្ឃខេត្តសៀមរាប ចុះបិទវត្តពោធិលង្កា និងបញ្ចប់មុខតំណែងសង្ឃ៤អង្គ

ថេរសភាសង្ឃខេត្តសៀមរាប និមន្តដឹកនាំដោយព្រះមង្គលសិលាចារ្យ ជុំ គឹម ឡេង ព្រះមេគណខេត្តសៀមរាបនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះទៅរៀបចំសណ្តាប់ធ្នាប់វត្តពោធិលង្ការខាងលើ ស្ថិត​ក្នុង​សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយសំរេចមិនឱ្យមានចៅអធិការវត្ត គ្រូសូត្រស្តាំ គ្រូសូត្រឆ្វេង និងព្រះវិន័យធរ ព្រមទាំងមិន​អ​នុញ្ញាតឱ្យយាយជី តាជី ព្រមទាំងអ្នកស្នាក់នៅក្នុងវត្តចាកចេញទាំងអស់។

យោងតាមសេចក្តីសម្រេចពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា មានការឯកភាពពីរដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានស្រេចបញ្ចប់តំណែងទៅដល់៤អង្គឯណ្ណោះ គឺមានភិក្ខុកែវ ខូយជាចៅអធិការវត្ត ភិក្ខុពេជ្រ ដេវីឌ ជាគ្រូសូត្រស្តាំ ភិក្ខុស៊ីញ ស៊ីនជាគ្រូសូត្រឆ្វេង និងភិក្ខុសេង សុខុម ព្រះវិន័យធរ។

ជាមួយគ្នានេះ ភិក្ខុសាមណេរដែលកំពុងគង់នៅក្នុងវត្តសរុបចំនួន ១៤០អង្គ និង​តាជី យាយជី ក្មេងវត្ត​ចំនួន ៣១នាក់ ក៏ត្រូវនិមន្តឱ្យចាកចេញ ដោយតម្រូវឱ្យ​ទៅគង់នៅវត្តរាជបូណ៌ ក៏ដូចជាវត្តទេពពោធិវង្ស ដើម្បីបានវត្តស្នាក់នៅបន្ត។

យោង​តាម​លិខិតរបស់សាលាគណក្រុងសៀមរាប វត្តពោធិលង្កា មិនត្រូវបានអនុញ្ញាតឱ្យបុគ្គលណាស្នាក់នៅទៀតឡើយ ហើយបើបុគ្គលណាមួយមិនព្រមចាកចេញតាមការជូនដំណឹង សាលាអនុគណក្រុង នឹងសហការជាមួយកម្លាំងមានសមត្ថកិច្ច​អនុវត្ត​តាមច្បាប់ ដោយ​មិន​ទទួលខុសត្រូវ​លើការ​បាត់បង់ ឬខូចខាត​ទ្រព្យសម្បត្តិណាមួយឡើយ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299