Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

មហាជនរិះគន់ថា អាជ្ញាធរខេត្តព្រះសីហនុ មិនគួរមើលរំលងបនល្បែងដុះស្លែរមួយកន្លែង នៅទល់មុខនិងសាលាខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ÷ បនល្បែងគ្មានយីហោដុះស្លែរ ១កន្លែងនៅទល់មុខ និងសាលាខេត្តព្រះសីហនុតែម្តងស្ថិតនៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ត្រូវបានមហាជន និងពលរដ្ឋ រិះគន់ថា បើកល្បែងសុីសង បាញ់ត្រី ហ្គេមស្លុត និងល្បែងផ្សេងៗទៀត។ បណ្តោយអោយពលរដ្ឋខ្មែរ ទាំងស្រីទាំងប្រុស ប្រមូលផ្តុំលេងល្បែងទាំងយប់ទាំងថ្ងៃ នេះបើយោងតាមបណ្ដាញសារព័ត៌មានយើងទើបទទួលបាន។

យោងតាមការលើកឡើងរបស់ប្អូនប្រុសម្នាក់ ដែលជាអ្នកលេងល្បែងនៅក្នុងទីតាំងខាងលើ សុំមិនបញ្ចេញអត្តសញ្ញាណ បានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មានយើងថា ចំពោះបនល្បែងខាងលើនេះ គាត់មិនដឹងថាមានច្បាប់ឬក៏អត់ច្បាប់នោះទេ ហើយក៏មានបុគ្គលិកជនជាតិខ្មែរធ្វើការនៅក្នុងនោះច្រើនផងដែរ។ចំពោះអ្នក ចូលលេងល្បែងវិញ មិនសូវមានជនជាតិចិនប៉ុន្មានទេ ភាគច្រើនគឺជាជនជាតិខ្មែរយើង ចូលទៅលេងហ្គេមបាញ់ត្រី មានប្រាក់តែ២ម៉ឺនរៀល ក៏អាចចូលលេងបានដែរ។
ជុំវិញបញ្ហានេះ លោកតី វិសាល អធិការក្រុងព្រះសីហនុ បានបញ្ជាក់យ៉ាងខ្លីមកកាន់បណ្ដាញសារព័ត៌មានពេញចិត្ត ថាប្រហែលជាគេមានអាជ្ញាប័ណ្ណហើយមើលទៅ ទើបបានជាខេត្តមិនចាត់ការ។

គួរម្លឹកថា ជាគោលការណ៍ របស់ក្រសួងពាក់ព័ន្ធ កាស៊ីណូនីមួយៗ នៅក្នុងប្រទេសកម្ពុជា គេមិនតម្រូវអោយជនជាតិ ”ខ្មែរ” ចូលទៅលេងល្បែងស៊ីសងនោះឡើយ។ ក្នុងនោះបើប្រជាពលរដ្ឋខ្មែរ ចូលបម្រើការងារ ឬសុំច្បាប់បើកអាជីវកម្ម នៅក្នុងកាស៊ីណូ គឺជារឿងត្រឹមត្រូវ។ ប៉ុន្តែបើប្រជាពលរដ្ឋខ្មែរ នាំគ្នាចូលទៅលេងល្បែងស៊ីសង គឺជារឿងខុសច្បាប់ មួយរយភាគរយ ដែលទាមទារអោយអាជ្ញាធរ និងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ត្រូវចាត់វិធានការទប់ស្កាត់ និងបង្ក្រាប ជាបន្ទាន់ ចំពោះបទល្មើសមួយនេះ!។

មហាជននិងពលរដ្ឋក្នុងក្រុងព្រះសីហនុ ស្នើរសុំដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការនគរបាលជាតិនិងជាស្នងការនគរបាលខេត្តព្រះសីហនុចាត់តាំងកម្លាំងជំនាញ ចុះបង្ក្រាបនិងទប់ស្កាត់ចំពោះទីតាំងបនល្បែងខាងលើនេះផង៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងផ្ដល់ព័ត៌មាន។:010840732/061881299

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299