Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សង្គម

បង្រ្កាបទីតាំង សង្ស័យកែច្នៃប្រេងរំអិលខុសច្បាប់នៅខណ្ឌព្រែកព្នៅ ដកហូតប្រេងជិត៤០តោន

សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មន្ត្រីជំនាញ កបប កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមនិងអាជ្ញាធរមូលដ្ឋានខណ្ឌព្រែកព្នៅ ចុះបង្ក្រាបទីតាំងសង្ស័យនាំចូល កែច្នៃ វេចខ្ចប់ ប្រេងរំអិលខុសច្បាប់ជាច្រើនប្រភេទជិត៤០តោន នៅផ្លូវទំនប់កប់ស្រូវ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។

សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីការស្ទាក់ឃាត់នូវរថយន្តមួយគ្រឿងដែលបានដឹកប្រេងរំអិល សង្ស័យខុសច្បាប់ ចេញពីទីតាំងខាងលើ សមត្ថកិច្ចចម្រុះក៏បានបន្តចុះធ្វើការត្រួតពិនិត្យជាក់ស្តែង ដោយបានរកឃើញនូវសម្ភារបវេចខ្ចប់ និងប្រេងរំអិលសង្ស័យថា ខុសច្បាប់ជាច្រើនប្រភេទ សរុបទាំងអស់ប្រមាណជិត៤០តោន។

បន្ទាប់ពីបានត្រួតពិនិត្យចប់សព្វគ្រប់ ព្រះរាជអាជ្ញារងបានសម្រេចឱ្យសមត្ថកិច្ចដកហូតសម្ភារសង្ស័យទាំងអស់ យករក្សាទុកនៅក្នុងឃ្លាំងដាក់សម្ភារមួយកន្លែង នៃទីតាំងខាងលើ និងបិទផ្អាកដំណើរការជាបណ្តោះអាសន្ន ដើម្បីធ្វើការត្រួតពិនិត្យស្រាវជ្រាវបន្ត។ ក្នុងប្រតិបត្តិការនេះ ម្ចាស់ទីតាំងមិនបានចូលខ្លួនសហការឡើយ ដោយឱ្យត្រឹមអ្នកតំណាងចូលរួមតែប៉ុណ្ណោះ ដូច្នេះសមត្ថកិច្ចក៏តម្រូវឱ្យអ្នកតំណាងរូបនោះ និងអ្នកបើកបររថយន្តចូលខ្លួនទៅបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្នើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធីច្បាប់។

គួរឱ្យដឹងដែរថា ក្នុងរយៈពេល៣ខែចុងក្រោយនេះ ប្រតិបត្តិការបង្ក្រាបទីតាំងស្តុកប្រេងរំអិលខុសច្បាប់ បានធ្វើឡើងជាបន្តបន្ទាប់ ជាក់ស្តែងករណីនេះជាលើកទីពីរហើយ បន្ទាប់ពីការស៊ើបអង្កេតស្រាវជ្រាវរបស់សមត្ថកិច្ចអស់រយៈពេលជាច្រើនខែ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299