Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សេដ្ឋកិច្ច

សម្រាប់ឆ្នាំ​២០២១ កម្មករនឹងទទួលបានប្រាក់ឈ្នួលអប្បបរមារហូតដល់ ១៩២ដុល្លារ

បន្ទាប់ពីបើកការចរចាអស់រយៈពេលច្រើនខែ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាល បានសម្រេចចុងក្រោយ ដោយ​ដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ដល់១៩២ដុល្លារ សម្រាប់ឆ្នាំ២០២១ ខាងមុខនេះ។

ក្នុងកិច្ច​ប្រជុំសម្រេចចុងក្រោយនៅព្រឹក​ថ្ងៃទី១០ ខែកញ្ញា ភាគីទាំងអស់បានឯកភាពគាំទ្រដល់តួលេខ១៩០ដុល្លារ ពោលគឺចង់រក្សាចំនួនប្រាក់ឈ្នួលកម្មករឲ្យ​នៅដូចឆ្នាំ២០២០ដដែល ដោយសារតែវិបត្តិកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ច ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចផ្តល់២ដុល្លារបន្ថែមទៀតលើតួលេខ១៩០ដុល្លារនេះ ដែលធ្វើឲ្យ​ប្រាក់ឈ្នួលរបស់ កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងកើនដល់១៩២ដុល្លារ សម្រាប់ឆ្នាំ២០២១។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងជារៀងរាល់ឆ្នាំ ពោលគឺចាប់ពីឆ្នាំ១៩៩៧ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតមានចំនួនតែ ៤០ ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយខែ រហូតដល់ឆ្នាំ២០២០នេះ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតនៅកម្ពុជាមានចំនួន ១៩០ ដុល្លារអាមេរិកក្នុងមួយខែ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299