Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

នៅស្រុកទ្រាំង ខេត្តតាកែវ សមត្ថកិច្ច​ខ្លួនស្រ្តីម្នាក់ករណីជួញដូរគ្រឿងញៀនកន្លះគីឡូក្រាម

តាកែវ៖ កាលពី​រសៀល​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ​២០២០ម្សិលមិញនេះ ការិយាល័យបទល្មើសគ្រឿងញៀននិងកំលាំង អាវុធហត្ថស្រុកទ្រាំងដឹកនាំដោយលោកវរសេនីយ៏ឯក ង៉ែត ចាន់ធី មេបញ្ជាការងទទួលផែនយុត្តិធម៏ ដោយមានការសម្របសម្រួលនិតិវិធីពីលោក ទេព មុនិន្ទ ព្រះរាជអាជ្ញារង សាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបករណីជួញដូរសារធាតុញៀននៅចំណុចភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ដោយ​បានធ្វើការឃាត់ខ្លួនស្រ្តីម្នាក់។

ស្រ្តីម្នាក់នោះ ត្រូវ​បាន​បញ្ជាក់ថា មានឈ្មោះ ប៉ាល់ ថាវី អាយុ២៣ឆ្នាំ រស់នៅភូមិ ស្មោង ឃុំ ស្មោង ស្រុកទ្រាំង ខេត្តតាកែវ ។ ចំណែកវត្ថុតាងដែល​ដកហូតបានរួម​មាន៖ ម៉្សៅក្រាមសថ្លាចំនួន១៤កញ្ចប់ ដែល​ទម្ងន់សរុប៥០៤,១៧ក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន២គ្រឿង និងទូរស័ព្ទ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅធ្វើ​ការ​សាកសួរ និង​រៀបចំសំណុំ​រឿង​ទៅតាម​នីតិវិធី៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299