Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

Uncategorized

សូមប្រយ័ត្ន! ល្បិចបោកប្រាស់នៅលើទំព័រហ្វេសប៊ុកដោយគ្រាន់តែ Like & Share បានលុយ ឬរង្វាន់មានតម្លៃផ្សេងៗជាច្រើន

នាពេលថ្មីៗនេះ​ គេ​សង្កេតឃើញមានអំពើឆបោកតាមទំព័រហ្វេសប៊ុក (Facebook Page) មួយចំនួនដោយប្រើប្រាស់ឈ្មោះ និងរូបថតរបស់បុគ្គលល្បីៗ បោកបញ្ឆោតប្រជាពលរដ្ឋដើម្បីចុច Like ទំព័រហ្វេសប៊ុក (Facebook Page) និងចែករំលែក (Share) អត្ថបទចាប់អារម្មណ័មួយចំនួនតៗគ្នា ឧទាហណ៍៖ ការឈ្នះរង្វាន់ជាសាច់ប្រាក់សុទ្ឋ ឬត្រូវរង្វាន់ទូរស័ព្ទដៃជំនាន់ថ្មីជាដើម។

តាមការស្រាវជ្រាវ ជនខិលខូចបានប្រើប្រាស់វិធីសាស្ត្រចំនួន ០២ ដើម្បីទាញយកផលប្រយោជន៍ គឺ៖

វិធីសាស្រ្តទី១៖ ជនខិលខូចធ្វើការផ្ញើសារទៅម្ចាស់គណនីហ្វេសបុកដែលបាន Like និង ចែករំលែក (Share) អត្ថបទខាងលើ ដើម្បីបញ្ចុះបញ្ចូលឲ្យផ្ញើប្រាក់មួយចំនួន ដើម្បីជាថ្នូរនឹងបើកជាសាច់ប្រាក់សុទ្ឋ ឬរង្វាន់មានតម្លៃផ្សេងៗ។

វីធីសាស្ត្រទី២ ៖ បន្ទាប់ពីទទួលបានចំនួន Like និងចែករំលែក (Share) ជាច្រើនសន្ឋឹកសណ្ឋាប់រួចមក ជនខិលខូចនឹងធ្វើការប្តូរឈ្មោះទំព័រហ្វេសបុក (Facebook Page) ធ្វើការលុបចោលនូវទិន្ឋន័យចាស់ៗ និងធ្វើការលក់ទំព័រហ្វេសបុក (Facebook Page) បន្ត។

ដូច្នេះដែលកំពុងប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម សូមមេត្តាប្រុងប្រយ័ត្នអំពើឆបោកទាំងអស់នេះ និងធ្វើការរាយការណ៍ដល់សម្ថតកិច្ចដែលនៅជិតលោកអ្នក ដើម្បីធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាជនខិលខូចទាំងនោះមកផ្តទ្ទាទោសតាមច្បាប់៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299