Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សេដ្ឋកិច្ច

ក្រុមហ៊ុន​ចំនួន២ នឹង​ចូល​បង្កើត​រោងចក្រ​កែច្នៃ​នៅ​កម្ពុជា ក្នុងទុនសរុបជិត១៣លានដុល្លារ

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពីពេលថ្មីៗនេះ បាន​សម្រេច​អនុម័ត​ឲ្យ​គម្រោង​កែច្នៃ​របស់​ក្រុមហ៊ុន​ចំនួន ២​ បើក​ដំណើរការនៅ​កម្ពុជា ​ក្នុង​ទុនវិនិយោគ​សរុប​ជិត ១៣​លាន​ដុល្លារ។

គម្រោងទាំង២នោះ រួម​មាន ១.គម្រោង​បង្កើត​រោងចក្រ​ផលិត​សំបក​កំប៉ុង និង​គម្រប​កំប៉ុង (​អាលុយមីញ៉ូម និង​ដែក​) គ្រប់​ប្រភេទ ស្នើ​ឡើង​ដោយ​ក្រុមហ៊ុន SHENGXING ZHONGGUO PHNOM PENH PACKAGING CO., LTD. មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃទទឹង និង​ភូមិ​ដំណាក់​ត្របែក ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង មាន​ទុនវិនិយោគ​ប្រមាណ​៣៦,៥​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ចំនួន ១១២​នាក់​។​

២.គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​សារាយសមុទ្រ របស់ក្រុមហ៊ុន BAOXINGLONG INTERNATIONAL IMPORT AND EXPORT CO., LTD. ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រែក​ប្រស់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ​៦,៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៨៨​នាក់​៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299