Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

អាគាររដ្ឋបាល ០១ខ្នង គ្រោងចំណាយអស់ថវិកា ប្រមាណជាង១៤មុឺនដុល្លារអាមេរិច បានចាប់ផ្ដេីមដំណេីរការសាងសង់ ក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ដឹកនាំកងកម្លាំង រៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អាគាររដ្ឋបាល ០១ខ្នង ក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។

ពិធីនេះដែរ ក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តម ស្រី សុភក្រ័ តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងកងកម្លាំងនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។

អាគារនេះមានកម្ពស់២ជាន់ ទំហំ ១២ម៉ែត្រ គុណ ២៤ម៉ែត្រ ដំបូលប្រកគ្រឿង ដែលគ្រោងចំណាយអស់ថវិកា ១៤៣,៤៣៦ដុល្លារ (ដប់បួនមុឺន បីពាន់បួនរយសាមសិបប្រាំមួយដុល្លារអាមេរិច) ក្រោមផ្ដួចផ្ដេីមកសាងពីលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការចលនាចូលរួមឧបត្ថម្ភពីកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងសប្បុរសជននានា ផងដែរ ។

ជាមួយនឹងសមិទ្ធផលដ៏ប្រពៃថ្លៃថ្លាមួយនេះ លោកឧត្តមសេនីយ៍ស្នងការ បានខិតខំប្រឹងប្រែងអស់លទ្ធភាព ទាំងការចំណាយថវិកាផ្ទាល់ខ្លួន ក៏ដូចជាគៀងគរ ចលនាសប្បុរសជន ដេីម្បីចូលរួមសាងសង់នូវអាគារមួយនេះ និងដេីម្បីជាផលប្រយោជន៍រួមជូនដល់កងកម្លាំង ឲ្យមានទីកន្លែងបម្រេីការងារស្អាតសមរម្យ។

ទទឹមនឹងនេះដែរ ក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ស្នងការ ក្នុងរយៈពេលជិត ៩ខែមកនេះ គិតចាប់តាំងពីការចូលមកកាន់មុខដំណែងជា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម កាលពីដេីមខែមករា ឆ្នាំ២០២៣កន្លងមកនេះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី បានខិតខំកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រេីនក្នុងអង្គភាព ដោយបានចំណាយថវិកាផ្ទាល់ខ្លួន និងការចូលរួមតាមរយៈសប្បុរសជន គិតជាថវិកាសរុបប្រមាណជាង ៣០មុឺនដុល្លារ ក្នុងនោះរួមមាន÷

១-បានកសាងអាគារប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ៧អាគារ គិតជាថវិកាអស់ចំនួន ១៤មុឺនដុល្លារ ។ ជាមួយគ្នានោះ ក៏ទទួលបានការសាងសង់ប៉ុស្តិ៍ពីក្រសួងមហាផ្ទៃ បានចំនួន ៤អាគារបន្ថែមទៀត ។

២-បានជួសជុលកែលម្អនូវអាគារស្នាក់នៅ និងរោងដាក់រថយន្ដអគ្គីភ័យ និងកំពុងជួសជុលសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្ត គិតជាថវិកាអស់ប្រមាណ ១មុឺនដុល្លារ ផងដែរ។

ក្នុងរយៈពេលនេះផងដែរ ក្រឡេកមកមេីលពីការដឹកនាំបញ្ជាមន្រ្ដីក្រោមឱវាទ កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមទាំងមូល បានបំពេញនូវភារកិច្ចយ៉ាងល្អប្រសេីរ ពិសេសការជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងការងារជំនាញ ទាំងការបង្រ្កាបបទល្មេីសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន បទល្មើសនេសាទ ការងាររៀបចំសណ្ដាប់ធ្នាប់សាធារណៈ ចរាចរណ៍ និងការបម្រេីសេវាជូនប្រជាពលរដ្ឋ ទាំងសេវាសាធារណៈ និងសេវាតម្រូវការចាំបាច់នានា មានសកម្មភាពយ៉ាងសស្រាក់សស្រាំ ។

ជាក់ស្ដែងថ្មីៗនេះ ខេត្តកំពង់ចាមទេីបនឹងទទួលបានចំណាត់ថ្នាក់លេខ១ លេីកិច្ចប្រតិបត្តិការ នៃការបង្ក្រាបបទល្មេីសគ្រឿងញៀន ។ ជាមួយគ្នានេះដែរ សកម្មភាពបទល្មើសផ្សេងៗទៀត សមត្ថកិច្ចជំនាញបានបន្ដបង្ក្រាបដូចភ្លៀងរលឹម ដូចជាសកម្មភាពបង្រ្កាបក្មេងទំនេីង បង្ហោះម៉ូតូ ជិះម៉ូតូលឺសម្លេងខ្លាំងៗ ការបង្រ្កាប់ទីតាំងលួចជក់បារីអេឡិចត្រូនិច ឬវែបជាដេីម រហូតធ្វេីឲ្យសាធារណជន មានការអបអរសាទរ និងកោតសរសេីរគួរជាទីមោទនៈ ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299