Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួលស្វាគមន៍ប្រតិភូអនុព័ន្ធនគរបាលភូមិន្ទថៃ ប្រចាំស្ថានទូតថៃ!

ដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀល ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលស្វាគមន៍ ប្រតិភូអនុព័ន្ធនគរបាលភូមិន្ទថៃ ប្រចាំស្ថានទូតថៃ ដឹកនាំដោយ លោកវរសេនីយ៍ឯក បិយវឌ្ឍន៍ កៀតកង អនុព័ន្ធនគរបាលអមស្ថានទូតថៃ ចូលមកជួបសំណេះសំណាលសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធមួយចំនួនដើម្បីពង្រឹងចំណង សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ រវាង កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង អនុព័ន្ធនគរបាលភូមិន្ទថៃ ឲ្យកាន់តែល្អប្រសើរឡើង។

ក្នុងនាមអនុព័ន្ធនគរបាលភូមិន្ទថៃ ប្រចាំស្ថានទូតថៃ លោកវរសេនីយ៍ឯក បិយវឌ្ឍន៍ កៀតកង បានសម្តែងនូវគារវកិច្ចចំពោះលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង និងឆ្លៀតឱកាសថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើការបង្ក្រាបភេរវកម្មឆ្លងដែន ការជួញដូរមនុស្ស និងបានជួយសង្គ្រោះជនជាតិថៃ ដែលត្រូវបានគេឆបោកឲ្យមកធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជាកន្លងមកផងដែរ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299