Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

និយ័តករទូរគមនាគមន៍កម្ពុជា ដាក់​ឱ្យ​ប្រើប្រាស់លេខទូរស័ព្ទ ១២៨៩ សម្រាប់ផ្តល់ព័ត៌មានបច្ចេកទេសកសិកម្មដល់កសិករដោយ​ឥតគិតថ្លៃ

សម្រាប់ប្រជាកសិករដែលត្រូវការការផ្តល់ដំណោះស្រាយផ្នែកបច្ចេកទេសកសិកម្ម អាចទំនាក់ទំនងទៅលេខកូដខ្លី ១២៨៩ ដោយឥតគិតថ្លៃពីអ្នកប្រើប្រាស់សេវាទូរស័ព្ទទាំងអស់ បើទោះបីលេខទូរស័ព្ទពុំមានទឹកប្រាក់ក្នុងប្រព័ន្ធក៏ដោយ។

ក្នុងសេចក្ដីប្រកាសមួយ​របស់របស់និយ័តករទូរគមន៍កម្ពុជា បានបញ្ជាក់ពី​ការ​អនុញ្ញាតឱ្យអ្នកប្រើប្រាស់សេវាទូរស័ព្ទទាំងអស់ ហៅទូរស័ព្ទចូលលេខកូដខ្លី ១២៨៩ដោយឥតគិតថ្លៃ ទោះបីលេខទូរស័ព្ទពុំមានទឹកប្រាក់ហៅចេញ ព្រមទាំងធ្វើការតភ្ជាប់លេខកូដខ្លីនេះជាមួយប្រតិបត្តិករទូរស័ព្ទ ក្នុងគោលបំណងផ្តល់ដំណោះស្រាយផ្នែកបច្ចេកទេសកសិកម្មជូនកសិករ។

ការដាក់ចេញយុទ្ធសាស្ត្របែបនេះ ដើម្បីកសិករឱ្យទទួលបានជំនួយផ្នែកបច្ចេកទេសកសិកម្ម ងាយក្នុងការដាំដុះដំណាំផ្សេងៗ។ លេខទូរស័ព្ទខ្លីនេះ អាចនឹងត្រូវការពេលវេលាមួយរយៈខ្លីទៀត ដើម្បីឈានដល់ការដាក់ឱ្យដំណើរការបាន៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299