Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ក្រសួងប្រៃសណីយ៍អនុញ្ញាតឱ្យ​តំណាងក្រុមហ៊ុន Facebook បន្ត​បំពេញ​ការងារនៅកម្ពុជា

Moscow - 29 Oct, 2021: Meta logo on screen of mobile phone on Facebook word background. Facebook after rebranding and changing name to Meta. Facebook is social networking. Marketing and trend concept

ក្នុងសេចក្តីប្រកាស​ព័ត៌មានចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ​២០២៣ ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានបញ្ជាក់ថា ក្រសួងស្វាគមន៍​ចំពោះ​តំណាង​ក្រុមហ៊ុន Meta Platforms Inc. ដើម្បីបន្ត​បំពេញ​ការងារ​នៅ​កម្ពុជា​តទៅទៀត។

ការប្រកាសនេះ គឺក្រោយ​ពេលដែលក្រុមហ៊ុន Meta Platforms Inc. បានបដិសេធ​នូវ​ការផ្តល់អនុសាសន៍​របស់សមាជិក​ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ នៃក្រុមហ៊ុន Meta Platforms Inc. ចំនួន២២រូប ដែលបានស្នើ​ឱ្យ​ផ្អាកជាបណ្តោះអាសន្ន​ចំពោះ​គណនី Facebook ផ្លូវការ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ក្រសួងបានប្រកាស​ទទួលយក និង​អបអរសាទរចំពោះការវិនិច្ឆ័យ​ដ៏​ត្រឹមត្រូវរបស់​ក្រុមហ៊ុន Meta នេះ។

តែជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍ ក៏នៅបន្ត​មិន​ស្វាគមន៍ចំពោះបុគ្គលទាំង២២រូប ជាសមាជិក​ក្រុមប្រឹក្សា​ភិបាល​ត្រួតពិនិត្យ នៃក្រុមហ៊ុន Meta Platforms Inc. ដែលបានផ្តល់អនុសាសន៍​ដ៏​អាក្រក់​ មានចរិតនយោបាយ និង​ជ្រៀតជ្រែក​កិច្ចការផ្ទៃ​ក្នុង​របស់កម្ពុជាផងដែរ៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299